2019-11-25 15:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រព័ន្ធសេដ្ឋកិច្ច (Economic System) គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែង ធនធាន និង ការបែងចែកទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្រ្តណាមួយ ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបានបែងចែកចេញជា ៤ ប្រភេទធំៗ គឺប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) និង ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System)។ ឥឡូវនេះ យើងនឹងសិក្សាតែទៅលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ប៉ុណ្ណោះ។ តើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) គឺជាអ្វី ? ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលរាល់ការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ច និងការកំណត់តម្លៃលើទំនិញ និងសេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលគោលការណ៍នេះ រដ្ឋាភិបាលអាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង ។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ កម្ពុជា គឺជាប្រទេសមួយដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់ ។ នៅក្នុងប្រព័ន្ធទីផ្សារសេរី អ្នកលក់និងអ្នកទិញអាចធ្វើប្រតិបត្តិការជួញដូរដោយសេរី នៅពេលដែលពួកគេព្រមព្រៀងគ្នាលើតម្លៃនៃទំនិញឬសេវាកម្ម ។ ជាឧទាហរណ៍ សន្មត់ថាអ្នកលក់មានបំណងចង់លក់ម៉ូតូរបស់ខ្លួនក្នុងតម្លៃ $១.៨០០ ហើយអ្នកទិញមានបំណងទិញម៉ូតូនោះក្នុងតម្លៃ $១.៧០០ ។ ប្រតិបត្តិការនៃការលក់ទិញនេះនឹងកើតមានឡើង នៅពេលដែលពួកគេព្រមព្រៀងគ្នានៅក្នុងតម្លៃណាមួយនោះ ។ ជាការពិតណាស់ មូលដ្ឋានគ្រឹះទ្រឹស្ដីនៃសេដ្ឋកិច្ចទីផ្សារត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយអ្នកសេដ្ឋកិច្ចសម័យបុរាណ មានដូចជា លោក អាដាម ស្មីត (Adam Smith-1723-1790) លោក វីត រីកាដូ (David Ricardo-1772-1823) និង លោក ហ្សង់ បាទីស សេ (Jean-Baptiste Say-1767-1832) ជាដើម ។ ពួកគេជឿជាក់ថា ការគាំពារនិយម និងការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាលនឹងនាំឱ្យកើតមានឡើង នូវអប្រសិទ្ធភាពសេដ្ឋកិច្ច(Economic Inefficiencies) ដែលកិច្ចការនេះ នឹងធ្វើឱ្យជីវភាពប្រជាជនកាន់តែលំបាក ។ ខាងក្រោមនេះ គឺជាលក្ខណៈទាំង ៦ យ៉ាងរបស់សេដ្ឋកិច្ចទីផ្សារ ៖