Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀត និងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ៖

  • ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល
  • ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប ។ គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ ៖ (១) ការបែងចែកធនធាន (២)ស្ថេរភាពវូបនីយកម្ម (៣)កំណើន (៤) ការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា ។ តាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាលដើរតួនាទីសំខាន់ក្នុងការបែងចែក បណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើនឬមិនកើនឡើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login