2019-11-28 15:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គោលបំណងសំខាន់ក្នុងការសិក្សាមីក្រូសេដ្ឋកិច្ច គឺចង់បង្ហាញអំពីការប្រើប្រាស់គោលការណ៍មីក្រូសេដ្ឋកិច្ចមួយ ដែលអាចបង្ហាញអំពីការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំពោះបញ្ហាការប្រកបអាជីវកម្ម ។ វាត្រូវបានយកមកប្រើក្នុងការជម្រុញលើកទឹកចិត្តបន្ថែមដល់អ្នកកំពុងប្រកបអាជីវកម្ម ឲ្យសម្រេចគោលដៅអាជីវកម្មរបស់ពួកគេប្រកបដោយភាពជោគជ័យ ។ អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ គឺជាកោសិកាដែលអាចបង្កើតសង្វាក់សេដ្ឋកិច្ចទាំងមូលដូចនេះ រាល់ការសម្រេចចិត្ត និងការប្រព្រឹត្តទៅរបស់គេបានរួមចំណែកនៅក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច ។ វិស័យឯកជនតូចៗទាំងនេះរួមផ្តុំទូទាំងប្រទេសទៅ បង្កើតបានជាប្រព័ន្ធមីក្រូសេដ្ឋកិច្ច ។ មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ចរួមគ្នា បង្កើតបានជាសេដ្ឋកិច្ចជាតិទាំងមូល ។