Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គុណសម្បត្តិ គឺនៅត្រង់ថានៅក្នុងពេលដែលសាធារណជនមិនមានទំនុកចិត្តលើលុយរៀល ការអនុញ្ញាតឲ្យចាយលុយដុល្លារអាចបញ្ចៀសកុំឲ្យកម្ពុជាត្រូវប្រឈមមុខនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស ។ ដោយសារតែមិនមានទំនុកចិត្តលើលុយរៀល អ្នកមានលុយមិនចង់រក្សាទុកលុយរៀលច្រើន ហើយនាំគ្នាស្វះស្វែងរកកន្លែងទុកលុយជាដុល្លារ ឬលុយបរទេសផ្សេងទៀតដែល គេគិតថាមានហានិភ័យតិចជាង ។ ប្រសិនបើនៅកម្ពុជា ដុល្លារមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរយ៉ាងទូលំទូលាយដូចសព្វថ្ងៃនេះទេ ដើម្បីអាចទុកលុយជាដុល្លារ គេប្រាកដជាត្រូវយកលុយទៅទុកនៅក្នុងធនាគារនៅគារឯក្រៅប្រទេស ហើយមូលធនដែលជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ នឹងត្រូវហូរចេញទៅក្រៅប្រទេស។ ឬក្នុង ករណីខ្លះទៀត អ្នកមានលុយដែលមិនចង់ទុកជាលុយរៀល ហើយក៏មិនអាចទុកជាដុល្លារនៅក្នុងប្រទេសបានអាចនាំគ្នា យកលុយទៅទិញមាសទុកជំនួសវិញ ។ ការទុកលុយជាមាសនេះ ក៏មិនខុសពីការយកលុយទៅទុកនៅឯធនាគារបរទេសដែរ គឺវានាំឲ្យកម្ពុជាត្រូវបាត់បង់មូលធនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ គុណប្រយោជន៍មួយទៀតនៃការចាយលុយដុល្លារ គឺវាជួយសម្រួលដល់កម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណដ៏មានស្ថិរភាព បានជួយកម្ពុជាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបរិយាកាសដែលមានអំណោយផលសម្រាប់ការធ្វើជំនួញ ។ ការចាយលុយដុល្លារធ្វើឲ្យអ្នកជំនួញអាចកាត់បន្ថយការចំណាយទៅលើការប្តូរប្រាក់ រវាងលុយរៀលនិងលុយដុល្លារ ហើយហានិភ័យនៃអត្រាប្តូរប្រាក់ក៏ត្រូវកាត់បន្ថយច្រើនផងដែរ។ ទាំងនេះគឺជាកត្តាសំខាន់មួយ ដែលជំរុញឲ្យមានវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកាត់ដេរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login