Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការចាយលុយដុល្លារ ក៏មានគុណវិបត្តិច្រើនផងដែរ គុណវិបត្តិធំជាងគេ គឺកម្ពុជាត្រូវបាត់បង់អាវុធដ៏សំខាន់មួយនៅក្នុងនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺនយោបាយរូបិយវត្ថុ។ ការចាយលុយដុល្លារអាមេរិកយ៉ាងទូលំទូលាយ ដូចជាពេលបច្ចុប្បន្ននេះ មានន័យថា ទោះបីចង់មិនចង់មួយផ្នែកធំនៃនយោបាយរូបិយវត្ថុរបស់កម្ពុជា ត្រូវបានផ្ទេរទៅឲ្យធនាគារកណ្តាលអាមេរិកជាអ្នកចាត់ចែងជំនួសធនាគារជាតិនៃកម្ពុជាវិញ។ គេអាចនិយាយថា អាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយធនាគារកណ្តាលអាមេរិកជាស្ថាប័ន ដែលមានសមត្ថភាពខ្ពស់ និងដែលគួរឲ្យគេទុកចិត្ត។ ដូច្នេះ បើឲ្យអាមេរិកជាអ្នកចាត់ចែងនយោបាយរូបិយវត្ថុ ជំនួយធនាគារជាតិនៃកម្ពុជា វាក៏គួរជារឿងល្អដែរ។ ក៏ប៉ុន្តែ គេមិនគួរភ្លេចទេថា ប្រទេសនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន និងមានស្ថានភាពសេដ្ឋកិច្ចខុសគ្នា ហើយពេលខ្លះចាំបាច់ត្រូវមាននយោបាយសេដ្ឋកិច្ចខុសគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចរៀងៗខ្លួន។ ម្យ៉ាងទៀត រូបិយប័ណ្ណជាតិ គឺជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ការចាយលុយរៀល ដែលជារូបិយប័ណ្ណជាតិ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ។ ក៏ប៉ុន្តែ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទនភាពរបស់ជាតិខ្មែរបានរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្ដារទំនុកចិត្តលើលុយរៀលឡើងវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login