Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- តើសមត្ថភាពផលិតកម្មសំដៅលើអ្វី ?

៩២- តើការសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ចមានន័យយ៉ាងដូចម្តេច ?

៩៣- ដូចម្តេចដែលហៅថា តួនាទីដោយឡែករបស់រដ្ឋក្នុងសេដ្ឋកិច្ច ?

៩៤- ដូចម្តេចដែលហៅថាទិសដៅរបស់សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ?

៩៥- ដូចម្តេចដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចនៃប្រទេសក្រីក្រ ?

ចម្លើយ

៩១- សមត្ថភាពផលិតកម្ម សំដៅលើលទ្ធភាពរបស់ប្រទេសជាតិក្នុងការបង្កើតផលិតផល ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រទេសខ្លួន ។

៩២- ការសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ច មានន័យថា ការរៀបចំគោលនយោបាយនានាដែលពាក់ព័ន្ធ នឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ចឲ្យមានលក្ខណៈសមស្របតាមដំណើរអភិវឌ្ឍន៍ជាក់ស្តែងនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។

៩៣- ដែលហៅថា តួនាទីដោយឡែករបស់រដ្ឋក្នុងសេដ្ឋកិច្ច គឺអាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច ប្រសិនបើសង្គមនោះមានប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចបែបសេដ្ឋកិច្ចបញ្ជា រដ្ឋមានតួនាទីស្ទើរទាំងស្រុងលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ។

៩៤- ដែលហៅថា ទិសដៅរបស់សេដ្ឋកិច្ចចម្រុះបែបទីផ្សារ គឺជាការឈានឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសុទ្ធសាធ ឯប្រការដែលយកយន្តការរដ្ឋមកប្រើប្រាស់ក្នុងករណីខ្លះនោះ គឺដើម្បីបំពេញការខ្វះចន្លោះរបស់ទីផ្សារតែប៉ុណ្ណោះ ។

៩៥- ដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចនៃប្រទេសក្រីក្រ ជាប្រព័ន្ធដែលមានសមាសភាពសេដ្ឋកិច្ចច្រើនរួមគ្នា ក្នុងនោះមានយន្តការសេដ្ឋកិច្ចទីផ្សារជាអ្នកនាំមុខ ប៉ុន្តែសមាសភាពដែលមានឥទ្ធិពលគ្របដណ្តប់លើសង្គម គឺយន្តការសេដ្ឋកិច្ចបែបបេតេយ្យការ មានលក្ខណៈជាសេដ្ឋកិច្ចគ្រួសារតូចៗដំណើរការផលិតកម្មច្រើនប្រព្រឹត្តទៅ ដើម្បីបំពេញសេចក្តីត្រូវការរបស់គ្រួសារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login