Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩៦- តើតួនាទីដោយចំពោះឬបែបបញ្ហារបស់រដ្ឋមានន័យយ៉ាងដូចម្តេច ?

៩៧- ដូចម្តេចដែលហៅថា ចំណូលជាតិ ?

៩៨- ដូចម្តេចដែលហៅថា គោលនយោបាយអត្រាការប្រាក់ ?

៩៩- ដូចម្តេចដែលហៅថាវិភាគទានសម្រាប់សន្តិសុខសង្គម ឬធានារ៉ាប់រងសង្គម ?

១០០- ដូចម្តេចដែលហៅថាពន្ធលើប្រាក់ចំណូលនៃសាជីវកម្ម ?

ចម្លើយ

៩៦- តួនាទីដោយចំពោះឬបែបញ្ជារបស់រដ្ឋមានន័យថា ជាការលូកដៃកាន់តែជ្រៅរបស់រដ្ឋក្នុងសេដ្ឋកិច្ច ជាពិសេសការជំរុញដំណើរការបង្កើនផលិតផលសង្គម តាមរយៈរោងចក្រ ឬសហគ្រាសរដ្ឋដែលប្រព្រឹត្តទៅមិននៅក្រោមឥទ្ធិពលនៃក្រឹត្យក្រមតម្រូវការនិងការផ្គត់ផ្គង់ទេ ។

៩៧- ដែលហៅថា ចំណូលជាតិ គឺជាតម្លៃគិតជាប្រាក់នៃគ្រប់ទំនិញនិងសេវាកម្មទាំងអស់ ដែលបានផលិតក្នុងប្រទេសមួយ ក្នុងរយៈពេលមួយឆ្នាំ ។

៩៨- ដែលហៅថា គោលនយោបាយអត្រាការប្រាក់ គឺជាផ្នែកមួយនៃកម្មវិធីស្ថិរភាវូបនីយកម្មសេដ្ឋកិច្ច និងជាគោលដៅអភិវឌ្ឍន៍គោលនយោបាយហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅជាមួយគ្នាក្នុងគោលបំណងដ៏សំខាន់មួយនៃដំណើរការអភិវឌ្ឍ គឺកិច្ចសម្រួលប្រតិបត្តិការអន្តរការីរវាងអ្នកសន្សំប្រាក់ និងវិនិយោគិន ។

៩៩- ដែលហៅថា វិភាគទានសម្រាប់សន្តិសុខសង្គម ឬធានារ៉ាប់រងសង្គម គឺជាវិភាគទានសម្រាប់សន្តិសុខសង្គម ដែលជាទូទៅគឺជាពន្ធដែលបានដកហូតដោយរដ្ឋាភិបាលទៅលើចំណូលរបស់និយោជក និងនិយោជិត ។

១០០- ដែលហៅថា ពន្ធលើប្រាក់ចំណូលនៃសាជីវកម្ម គឺជាពន្ធដែលបានដកហូតទៅលើប្រាក់ចំណូល ដែលរកបានដោយក្រុមហ៊ុនសាជីវកម្មដើម្បីបង់ទៅឲ្យរដ្ឋាភិបាល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login