ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០១- ដូចម្តេចដែលហៅថាប្រាក់ចំណេញសាជីវកម្មដែលមិនទាន់បែងចែក ?
១០២- ដូចម្តេចដែលហៅថា តម្រូវការរូបិយវត្ថុ ?
១០៣- ដូចម្តេចដែលហៅថា ចំណូលមូលធន ?
១០៤- ដូចម្តេចដែលហៅថា ចំណូលចរន្ត ?
១០៥- ដូចម្តេចដែលហៅថា អធិរេកថវិកា?
ចម្លើយ
១០១- ដែលហៅថា ប្រាក់ចំណេញសាជីវកម្មដែលមិនទាន់បែងចែក គឺជាផ្នែកមួយនៃប្រាក់ចំណេញសាជីវកម្ម ដែលត្រូវបានរក្សាទុកដោយក្រុមហ៊ុនសម្រាប់វិនិយោគពេលអនាគត ។
១០២- ដែលហៅថា តម្រូវការរូបិយវត្ថុ គឺចំណង់ក្នុងការទុកដាក់រូបិយវត្ថុសម្រាប់ប្រើប្រាស់ក្នុងទម្រង់ជាក្រដាសប្រាក់ ឬបញ្ញើធនាគារ ។
១០៣- ដែលហៅថា ចំណូលមូលធន គឺជាចំណាយលើការទិញទ្រព្យសម្ភារៈ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មានសំណង់អាគារ ផ្លូវថ្នល់ ប្រឡាយទឹកជាដើម រួមទាំងការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ ដែលជាការវិនិយោគសាធារណៈ និងចំណាយលើការរំលស់បំណុល (ករណីប្រទេសមានជាប់បំណុល ) ។
១០៤- ដែលហៅថា ចំណូលចរន្ត ជាប្រាក់ចំណូលដែលប្រមូលបានតាមរយៈការយកពន្ធ និងអាករនៅក្នុងដំណើរសកម្មភាពសេដ្ឋកិច្ចមានដូចជា ការផលិត ការជួល ការលក់ ការធ្វើសម្បទាន និងសេវាកម្ម ។
១០៥- ដែលហៅថា អធិរេកថវិកា គឺនៅពេលដែលចំណូលមានបរិមាណច្រើនជាងចំណាយ ឬចំណាយមិនអស់សាច់ប្រាក់ដែលគេគ្រោងនឹងចាយ ។