Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០៦- តើបណ្តាគោលនយោបាយក្នុងវិស័យសេដ្ឋកិច្ចមានប៉ុន្មាន ? អ្វីខ្លះ ?

១០៧- ដូចម្តេចដែលហៅថា ជាតូបនីយកម្ម ?

១០៨- ដូចម្តេចដែលហៅថា រូបិយវត្ថុ ?

១០៩- តើឯកជនូបនីយកម្មនឹងទទួលបានជោគជ័យលុះត្រាតែមានអ្វីខ្លះ ? ចូររៀបរាប់ ។

១១០- ដូចម្តេចដែលហៅថា កម្លាំងពលកម្ម ?

ចម្លើយ

១០៦- បណ្តាលគោលនយោបាយក្នុងវិស័យសេដ្ឋកិច្ចមានប្រាំបីចំណុចគឺ ៖

  • គោលនយោបាយមីក្រូសេដ្ឋកិច្ច
  • គោលនយោបាយពន្ធ
  • គោលនយោបាយថវិកា
  • គោលនយោបាយទង្វើសេដ្ឋកិច្ច
  • គោលនយោបាយសារពើពន្ធ
  • គោលនយោបាយចំណាយ
  • គោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុ
  • គោលនយោបាយសវនកម្មជាតិ ។

១០៧- ដែលហៅថាជាតូបនីយកម្ម គឺជាការបង្វិលសហគ្រាស ឬ សាខាផលិតកម្មនៃកម្មសិទ្ធិឯកជនឲ្យទៅជាកម្មសិទ្ធិរបស់រដ្ឋ ។

១០៨- ដែលហៅថា រូបិយវត្ថុ គឺវត្ថុណាមួយដែលត្រូវគេទទួលស្គាល់ជាទូទៅថា សម្រាប់ចំណាយលើទំនិញ និងសេវាកម្ម និងទូទាត់បំណុលក្នុងប្រទេសណាមួយ ឬក្នុងបរិបទសង្គមសេដ្ឋកិច្ចណាមួយ ។

១០៩- ឯកជនូបនីយកម្មនឹងទទួលបានជោគជ័យលុះត្រាតែមាន ៖

  • រដ្ឋមានទិសដៅច្បាស់លាស់ មានគោលនយោបាយជាយុទ្ធសាស្រ្តសមស្រប ។
  • ធនធានមនុស្សគ្រប់គ្រាន់តាមតម្រូវការនៃជំនាញ ។
  • ហិរញ្ញវត្ថុមានសក្តានុពល ។
  • ប្រព័ន្ធគណនេយ្យធនាគារមានលក្ខណៈទូលំទូលាយ និងមានច្បាប់លិខិតបទដ្ឋានត្រឹមត្រូវ ។

១១០- ដែលហៅថា កម្លាំងពលកម្ម គឺសំដៅលើមនុស្សអ្នកធ្វើពលកម្ម ឬ ផ្តល់សេវាកម្មមានដូចជា ពលករ កម្មករ និយោជិត ។ល។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login