Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១១- ដូចម្តេចដែលហៅថា គោលនយោបាយរូបិយវត្ថុ ?

១១២- ដូចម្តេចដែលហៅថា កម្មវត្ថពលកម្ម ?

១១៣- ដូចម្តេចដែលហៅថា មធ្យោបាយពលកម្ម ?

១១៤- ដូចម្តេចដែលហៅថា ការធានាឲ្យមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ?

១១៥- ដូចម្តេចដែលហៅថា ពលកម្មរូបី ?

ចម្លើយ

១១១- ដែលហៅថា គោលនយោបាយរូបិយវត្ថុ គឺជាលំនាំសកម្មភាពរបស់រដ្ឋាភិបាល ធនាគារកណ្តាល ឬអាជ្ញាធររូបិយវត្ថុរបស់ប្រទេសមួយដែលត្រួតពិនិត្យការផ្គត់ផ្គង់ប្រាក់ ការរកប្រាក់ និងតម្លៃនៃប្រាក់ ឬអត្រាការប្រាក់ ដើម្បីសម្រេចបានវត្ថុបំណងមួយចំនួនដែលផ្តោតលើការលូតលាស់និងស្ថិរភាពសេដ្ឋកិច្ច ។

១១២- ដែលហៅថា កម្មវត្ថុពលកម្ម គឺអ្វីៗដែលមនុស្សយកទៅកែច្នៃឲ្យទៅជាផលិតផលថ្មី ដូចជាវត្ថុដែលមានស្រាប់ក្នុងធម្មជាតិ (ដី ព្រៃឈើ ត្រី...) និងវត្ថុដែលឆ្លងកាត់ពលកម្មកែច្នៃ (ដែក អំបោះ....) ។

១១៣- ដែលហៅថា មធ្យោបាយពលកម្ម គឺជាសម្ភារៈទាំងឡាយដែលមនុស្សប្រើប្រាស់ទៅកម្មវត្ថុពលកម្ម មានដូចជា ដែកឈូស ពូថៅ គ្រឿងម៉ាស៊ីន... ។ល។

១១៤- ដែលហៅថា ការធានាឲ្យមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព គឺជាការសំខាន់ណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ។

១១៥- ដែលហៅថា ពលកម្មរូបីគឺជាពលកម្មចំណាយក្រោមទម្រង់ចាំបាច់ និងបង្កើតជាតម្លៃប្រើប្រាស់ (ផលប្រយោជន៍) នៃទំនិញ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login