ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១៦- ដូចម្តេចដែលហៅថា ប្រាក់បៀវត្សអប្បបរមា ?
១១៧- ដូចម្តេចដែលហៅថា ភាពមានការងារធ្វើ ?
១១៨- ដូចម្តេចដែលហៅថា ភាពគ្មានការងារធ្វើដោយចេតនា ?
១១៩- ដូចម្តេចដែលហៅថា ការបើកចំហសេដ្ឋកិច្ចសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ?
១២០- ដូចម្តេចដែលហៅថា វិបត្តិសេដ្ឋកិច្ច ?
ចម្លើយ
១១៦- ដែលហៅថា ប្រាក់បៀវត្សអប្បបរមា គឺជាប្រាក់បៀវត្សដែលមានការកំណត់ក្នុងចំនួនមួយ ដែលអាចផ្គត់ផ្គង់តម្រូវការចាំបាច់ជាមូលដ្ឋានរបស់អ្នកធ្វើពលកម្មបានដោយសមរម្យ ។
១១៧- ដែលហៅថា ភាពមានការងារធ្វើ គឺវត្តមាននៃការប្រើប្រាស់កម្លាំងពលកម្មដែលមាន ឬស្ថានភាពដែលមនុស្សមានមុខរបរ ។
១១៨- ដែលហៅថា ភាពគ្មានការងារធ្វើដោយចេតនា គឺជាភាពទំនេរដែលកើតឡើងនៅពេលមនុស្សមិនព្រមទទួលយកការងារ ដែលពួកគេអាចធ្វើបាន ដោយពួកគេសង្ឃឹមថានឹងរកបានការងារថ្មីមួយទៀត ដែលទទួលបានផលប្រយោជន៍ច្រើនជាង ។
១១៩- ដែលហៅថា ការបើកចំហសេដ្ឋកិច្ចសម្រាប់ពាណិជ្ជកម្មអន្តរជាតិ គឺការបើកចំហសេដ្ឋកិច្ចឲ្យមានភាពរលូនស៊ីចង្វាក់គ្នាជាមួយនឹងសញ្ញានៃថ្លៃទំនិញនៅលើទីផ្សារអន្តរជាតិ និងឲ្យឆ្លើយតបទៅនឹងការប្រកួតប្រជែងជាអន្តរជាតិ ។
១២០- ដែលហៅថា វិបត្តិសេដ្ឋកិច្ច គឺជាការរងឥទ្ធិពលវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីវិបត្តិបរិស្ថាន អស្ថិរភាពនយោបាយ ឬការរីកចម្រើនដល់កំពូលនៃការងារផលិតកម្ម ដែលនាំឲ្យមានផលិតផលលើស ។