ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១២១- តើវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយបញ្ហាមួយចំនួន និងមានរូបភាពអ្វីខ្លះ ? ចូរពន្យល់ចំណុចនីមួយៗ ។
១២២- តើឥរិយាបថអវិជ្ជមានដែលផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចមានអ្វីខ្លះ ?
១២៣- ដូចម្តេចដែលហៅថាកម្មវិធីជាតិ ?
១២៤- ដូចម្តេចដែលហៅថា យុទ្ធសាស្រ្តចតុកោណ ?
១២៥- តើការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចមានន័យយ៉ាងដូចម្តេច ?
ចម្លើយ
១២១- វិបត្តិសេដ្ឋកិច្ចបង្កឡើងដោយបញ្ហាមួយចំនួន និងមានរូបភាពដូចខាងក្រោម ៖
១២២- ឥរិយាបថអវិជ្ជមានដែលផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចមានដូចជា ៖
១២៣- ដែលហៅថា កម្មវិធីជាតិ គឺជាផែនការសកម្មភាពការងារទៅអនាគត រៀបចំឡើងដោយរដ្ឋាភិបាលដើម្បីសម្រេចឲ្យបានគោលបំណងណាមួយ ។
១២៤- ដែលហៅយុទ្ធសាស្រ្តចតុកោណ គឺជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៣ នៃរដ្ឋសភា ដែលត្រូវបានយកមករៀបចំលម្អិតបន្ថែម ហើយសម្រិតសម្រាំងនិងរំលេចឲ្យចេញជាកញ្ចក់អាទិភាពទៅតាមបណ្តាវិស័យសំខាន់នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធស៊ីចង្វាក់ប្រើទារក់គ្នាទៅវិញទៅមក ហើយងាយយល់និងងាយគ្រប់គ្រងអនុញ្ញាតឲ្យរាជរដ្ឋាភិបាលនិងដៃគូរអភិវឌ្ឍន៍ ដែលមានការពាក់ព័ន្ធទាំងអស់អាចប្រើ ប្រាស់បានជា “ឧបករណ៍គ្រប់គ្រង” សម្រាប់ការអនុវត្តរបៀបវារៈគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសមាសភាគចម្បងនៃ “កម្មវិធីនយោបាយ” របស់រាជរដ្ឋាភិបាល ។
១២៥- ការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច មានន័យថាជាការបង្កើនឥទ្ធិពលទៅលើអថេរភាពសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ឧបករណ៍គោលនយោបាយរបស់រដ្ឋដោយរដ្ឋាភិបាល ។