ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការកម្រិតនៃសិទ្ធិកម្មសិទ្ធិ គឺជាព្រំដែននៃសិទ្ធិរបស់កម្មសិទ្ធិករដោយប្រែប្រួលទៅតាមប្រភេទនៃទ្រព្យជាកម្មសិទ្ធិ ឬទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ម្យ៉ាងទៀត ការកម្រិតនៃកម្មសិទ្ធិដី យើងអាចកំណត់បានថាកម្មសិទ្ធិដី ត្រូវមានអានុភាពទាំងផ្នែកលើដី និងផ្នែកក្រោមដីនៅក្នុងទំហំដែលមានផលប្រយោជន៍សម្រាប់កម្មសិទ្ធិករ ដែលបុគ្គលនៃម្ចាស់សិទ្ធិមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងគោលបំណងព្យាបាទ ឬរំខានដល់ជីវភាពនៃអ្នកដទៃបានឡើយ (មាត្រា១៣៩) ។ ករណីមានការអនុវត្តបំពានទៅលើការកម្រិតនៃសិទ្ធិកម្មសិទ្ធិ បុគ្គលដែលរងគ្រោះដោយការបំពានអាចបញ្ឈប់អំពើដែលរំខានដល់ជីវភាពរស់នៅ ។