សិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សមានលក្ខណៈខុសគ្នាដូចជា ៖
ក- សិទ្ធិប្រត្យក្ស
- សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុ
- អាចបង្កើតបានតែតាមប្រភេទ និងខ្លឹមសារដែលត្រូវបានទទួលស្គាល់ដោយច្បាប់តែប៉ុណ្ណោះ ។
- មានលក្ខណៈដាច់ខាត ពោលគឺម្ចាស់សិទ្ធិប្រត្យក្សអាចអះអាងអំពីសិទ្ធិដែលខ្លួនមានចំពោះគ្រប់បុគ្គលទាំងអស់ ។
- ភាពផ្តាច់មុខនៃសិទ្ធិប្រត្យក្ស ។ នៅលើវត្ថុតែមួយមិនអាចអត្ថិភាពជាន់គ្នានៃសិទ្ធិប្រត្យក្សដែលមានខ្លឹមសារដូចគ្នាបានទេ ។
ខ- សិទ្ធិលើបំណុល
- សិទ្ធិក្នុងការទាមទារឲ្យកូនបំណុលបំពេញតាវកាលិក
- អាចបង្កើតបានតាមការព្រមព្រៀង ទោះបីជាមិនមានច្បាប់ចែងក៏ដោយ កុំឲ្យតែផ្ទុយនឹងច្បាប់ ។
- មានលក្ខណៈមិនដាច់ខាត ពោលគឺម្ចាស់បំណុលអាចអះអាងសិទ្ធិដែលខ្លួនមានចំពោះកូនបំណុល ឬអ្នកជាប់កាតព្វកិច្ចតែប៉ុណ្ណោះ ។
- សិទ្ធិលើបំណុល មិនមានភាពផ្តាច់មុខ ដូចសិទ្ធិប្រត្យក្សទេ គឺបានន័យថាសិទ្ធិលើបំណុលដែលមានខ្លឹមសារដូចគ្នាអាចមានអត្ថិភាពជាន់គ្នាទៅលើបុគ្គលដែលបានកំណត់តែមួយបាន ។