ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លក្ខខណ្ឌបង្កើតអានុភាព គឺជាលក្ខខណ្ឌដែលមានខ្លឹមសារដែលថា តើហ៊ីប៉ូតែកត្រូវបំពេញលក្ខខណ្ឌ ឬតាមទម្រង់បែបណាទើបមានអានុភាពរវាងម្ចាស់សិទ្ធិ និងអ្នកបង្កើត ឬតតិយជន ។ ហ៊ីប៉ូតែកនឹងត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគប៉ុណ្ណោះ (មាត្រា៨៤៤ នៃក្រមរដ្ឋប្បវេណី) ។ ហេតុនេះ កិច្ចសន្យាហ៊ីប៉ូតែកមានអានុភាពចំពោះម្ចាស់សិទិ្ធ និងអ្នកបង្កើត ឬតតិយជន ដែលបានដាក់ទ្រព្យសម្បត្តិដើម្បីធានាកាតព្វកិច្ចអ្នកដទៃ ។