Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះបាទអង្គឌួងចាប់ផ្តើមទំនាក់ទំនងជាមួយបារាំងនៅឆ្នាំ ១៨៥៣ ដោយពឹងបព្វជិតកាតូលិកបារាំង់មួយអង្គនាម មីស ឲ្យជួយទាក់ទងប្រទេសបារាំងដើម្បីសុំការការពារពីប្រទេសមហាអំណាចមួយនេះ ។ បព្វជិតអង្គនេះធានាថាលោកជាមួយមន្រ្តីោខ្មែរពីនាក់ទៀតឈ្មោះ កុលដឺមុងតេរ៉ូ និងប៉ែន និងនំាសារព្រមទាំងសួយសាអាករផង ដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈកុងស៊ុលបារាំងប្រចាំនៅក្រុងសិង្ហបុរី ។ លុះដល់ឆ្នាំ ១៨៥៥ ទើបបានចម្លើយពីព្រះចៅអធិរាជបារាំងដែលផ្តល់ការទទួលស្គាល់ប្រទេសកម្ពុជា ត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login