ដើម្បីសម្រេចទិសដៅកំណែទម្រង់ឆ្នំា១៨៧៧និងឆ្នាំ១៨៨៤បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទះគម្រោងការរបស់គេដូចជា៖
- អនុម័តច្បាប់ស្តីស្តីពីប្រាក់បៀវត្សរ៍មន្រ្តីរាជការដោយមន្រ្តីរាជការខ្មែរអាចទទួលបានប្រាក់វបៀវត្សរ៍ខ្ពស់
- មន្រ្តីរាជការខ្មែរត្រូវតែធ្វើការដោយភក្តីភាព និងអស់ពីសមត្ថភាព បើពុំដូច្នេះទេនិងត្រូវបាត់បង់ការងារ
- បង្កើតសាលារដ្ឋបាលសម្រាប់មន្រ្តីរាជការខ្មែរ ដោយមន្រ្តីរាជការទាំងអស់ត្រូវឆ្លងកាត់សាលានេះ ។ មន្រ្តីរាជការខ្មែរដែលធ្លាប់តែជំទាស់តវ៉ាកំណែទម្រង់របស់បារាំងក៏ប្រែជាស្ងបស្ងាត់ទៅវិញ ។