ការកំណត់អំពីភាគបម្រុងមានផលប្រយោជន៍ដូចជា ៖
- ដើម្បីជាប្រយោជន៍ដល់ការសម្របសម្រួលរវាងសន្តតិកម្មតាមច្បាប់ និងសន្តតិកម្មតាមមតកសាសន៍ ។
- រក្សានូវចំណែកមត៌កជាក់លាក់លើទ្រព្យសម្បត្តិរបស់មតកជន សម្រាប់ជន ដែលបានរស់នៅក្នុងបន្ទុក ។
- ដោះស្រាយនូវចំណែកមត៌កជាសក្តានុពលសម្រាប់ញាតិជិតស្និទ្ធិ ដែលបានចូលរួមក្នុងការបង្កើតទ្រព្យសម្បត្តិរបស់មតកជន ។