Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កម្ពុជាបានក្លាយជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ានៅថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ។

ផលប្រយោជន៍សម្រាប់កម្ពុជា៖

  • ចំពោះកម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាទីផ្សារប្រកបដោយសក្តានុពល ទាំងទីផ្សារទំនិញនិងសេវាកម្ម និងទីផ្សារការងារ
  • ក្រុមហ៊ុនសហគ្រាសនៅកម្ពុជាអាចនាំទំនិញទៅលក់នៅគ្រប់កន្លែង នៅក្នុងតំបន់អាស៊ាន ដោយមិនមានឧបសគ្គខាងពន្ធគយ ក៏ប៉ុន្តែទំនិញដែលផលិតនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានក៏អាចត្រូវនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជាដោយមិនមានបង់ពន្ធគយដូចគ្នាដែរ
  • ប្រជាជនកម្ពុជាទូទៅអាចទទួលផលចំណេញពីការនាំចូលទំនិញដោយមិនបង់ពន្ធ ដោយសារតែវាមានតម្លៃថោកហើយអាចមានជម្រើសច្រើនប៉ុន្តែរដ្ឋាភិបាលកម្ពុជានិងត្រូវបាត់បង់ចំណុលពីការប្រមូលពន្ធនាំចូល
  • លំហូរវិនិយោគពីអាស៊ានមកក្នុងប្រទេសកម្ពុជា
  • បង្កើនទីផ្សារ សម្រាប់ការនាំចេញវត្ថុធាតុដើមកម្ពុជា ។

ឧបសគ្គនៃលំហូរវិនិយោគមកកម្ពុជា៖

  • អភិបាលកិច្ច និងនីតិរដ្ឋ៖ កង្វះតម្លាភាព បញ្ហាពុករលួយ ការអនុវត្តច្បាប់មិនគ្រប់ជ្រុងជ្រោយ​ និងកង្វះឯករាជ្យនៃប្រព័ន្ធតុលាការ អាចធ្វើឲ្យអ្នកវិនិយោគមានការរាររែកមិនហ៊ានមករកស៊ី នៅក្នុងប្រទេសកម្ពុជាហើយអាចបង្វែរទៅកាន់ប្រទេសអាស៊ានផ្សេងទៀត ដែលគេមើលឃើញថាមានហានិភ័យទាបជាង
  • កង្វះធនធានមនុស្ស៖ ការខ្វះខាតធនធានមនុស្សនេះក៏អាចធ្វើឲ្យរោងចក្រសហគ្រាសបរទេសមានការរារែមិនចង់បោះទីតាំងផលិត នៅក្នុងប្រទេសកម្ពូជាផងដែរឬក៏គេមកបោះទីតាំងផលិតដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login