ផលវិបាកនៃការប្រកាន់យោបាយអព្យាក្រឹតមានៈ
ផលវិជ្ជមានៈ
- ធ្វើឲ្យកិត្យានុភាពកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវបានពង្រីងបន្ថែម
- ក្រុមប្រឆាំងទទួលស្គាល់ពីគុណសម្បត្តិនិងមិនប៉ះពាល់នយោបាយអព្យាក្រឹត
- ធ្វើឲ្យកម្ពុជារស់ដោយសន្តិភាពរយៈពេល១៥ឆ្នាំ ក្នុងខណៈដែលប្រទេសជិតខាងកំពុងឆាបឆេះក្នុងភ្លើងសង្រ្គាម ( វៀតណាម )
ផលអវិជ្ជមានៈ
- អាមេរិក ផ្តល់ជំនួយមកឲ្យខ្មែរក្នុងគោលបំណងចិញ្ចឹមតែពួកស្តាំនិយមប៉ុណ្ណោះ
- ថៃនិងវៀតណាមខាងត្បូង បានបិទច្រកសេដ្ឋកិច្ចពាណិជ្ជកម្ម គាំទ្រពួកខ្មែរសេរីដើម្បីប្រឆាំងនឹងសម្តេចសីហនុ និងបង្កវិទ្ធង្សនានៅតាមបណ្តោយព្រំដែន
- ពុំមានលទ្ធភាពការពារខ្លួនឯង ទប់ទល់នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ
- ទីបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃ ១៨ មីនា ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ និងទ្រង់សិរីមតៈ ។