2019-12-27 15:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការបញ្ជូនខ្លួនជនដែលត្រូវបានឃាត់ខ្លួនទៅព្រះរាជអាជ្ញា មានន័យថាបុគ្គលនោះត្រូវបានគេនាំយកទៅបង្ហាញខ្លួនភ្លាមនៅចំពោះមុខព្រះរាជអាជ្ញា ។ ហើយករណីដែលការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានគេឃាត់ខ្លួន ដែលត្រូវធ្វើការបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញា ពុំអាចធ្វើឡើងក្នុងថ្ងៃតែមួយបាននោះទេ ដោយសារមូលហេតុលំបាកនៃការដឹកជញ្ជូន ឬចម្ងាយផ្លូវនៃការដឹកជញ្ជូន នោះរយៈពេលបន្ថែមអាចត្រូវបន្ថែមឲ្យដោយព្រះរាជអាជ្ញាបាន ។ ហើយការបង្ហាញខ្លួននេះត្រូវធ្វើឡើងក្នុងរយៈដ៏ឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន (មាត្រា១០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។