សកម្មភាពរបស់សហរដ្ឋអាមេរិកថៃនិងវៀតណាមខាងត្បូងក្នុងការប្រឆាំងនិងនយោបាយអព្យាក្រឹត្យរបស់សម្តេច សីហនុមាន៖
- សហរដ្ឋអាមេរិចផ្តល់ជំនួយដល់កម្ពុជាមានទិសដៅចិញ្ចឹមពួកស្តាំនិយមនៅកម្ពុជាដើម្បីធ្វើជាមធ្យោបាយដើម្បីផ្តួលរំលំសម្តេច នរោត្តមសីហនុ
- ថៃ និងវៀតណាមខាងត្បូង បានធ្វើសកម្មភាពយ៉ាងចំហប្រឆាំងនិងកម្ពុជាដូចជាការបិទព្រំដែនសេដ្ឋកិច្ចធ្វើវិទ្ធង្សនាយោធាតាមព្រំដែនជាដើម
- ថៃបានគាំទ្រសកម្មភាពពួកខ្មែរសេរីដែលជាកងទ័ពឧទ្ទាមប្រឆាំងរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ឲ្យកសាងជំរំហាត់ទ័ពកសាងស្ថានីយវិទ្យុផ្សាយសំឡេងឃោសនានិងនយោបាយសង្គមរាស្រ្តនិយម
- វៀតណាមបានធ្វើការឈ្លានពានចូលក្នុងខេត្តតាមព្រំដែន ៕
ផលអវិជ្ជមាន៖
- អាមេរិក ផ្តល់ជំនួយមកឲ្យខ្មែរក្នុងគោលបំណងចិញ្ចឹមតែពួកស្តាំនិយមប៉ុណ្ណោះ
- ថៃនិងវៀតណាមខាងត្បូងបានបិទច្រកសេដ្ឋកិច្ចពាណិជ្ជកម្មគាំទ្រពួកខ្មែរសេរីដើម្បីប្រឆាំងនិងសម្តេចសីហនុ និងបង្កវិទ្ធង្សនានៅតាមបណ្តោយព្រំដែន
- ពុំមានលទ្ធភាពការពារខ្លួនឯងទប់ទល់និងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ
- ទីបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឹការធ្វើរដ្ឋប្រហារនៅថ្ងៃ ១៨ មីនា ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ និងទ្រង់ សិរីមតៈ ។