Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- រដ្ឋបាលសារពើពន្ធជឿជាក់ជាមុនលើភាពស្មោះត្រង់របស់អ្នកជាប់ពន្ធ តើអ្នកជាប់ពន្ធត្រូវធ្វើអ្វីខ្លះ ?

៧- តើអ្នកជាប់ពន្ធមានសិទ្ធិអ្វីខ្លះ ?

៨- ក្នុងកាលៈទេសៈខ្លះច្បាប់អនុញ្ញាតឲ្យរដ្ឋបាលសារពើពន្ធបង្ហាញព័ត៌មានរបស់អ្នកជាប់ពន្ធ ទៅបុគ្គលម្នាក់ទៀតក្នុងគោលបំណងជាក់លាក់ណាមួយ តើមន្ត្រី និងភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធអាចផ្តល់ព័ត៌មានទាក់ទិននឹងអ្នកជាប់ពន្ធឲ្យចំពោះតែនរណាខ្លះ ?

៩- ប្រសិនបើអ្នកជាប់ពន្ធយល់ថាការសម្ងាត់ស្តីពីកិច្ចការសារពើពន្ធរបស់ខ្លួនត្រូវបានបំពារបំពានដោយសកម្មភាពរបស់រដ្ឋបាលសារពើពន្ធ តើអ្នកជាប់ពន្ធត្រូវដោះស្រាយតាមនីតិវិធីអ្វីខ្លះ ?

១០- តើអ្នកជាប់ពន្ធមានសិទ្ធិទទួលបានអ្វីខ្លះ ?

ចម្លើយ

៦- រដ្ឋបាលសារពើពន្ធជឿជាក់ជាមុនលើភាពស្មោះត្រង់របស់អ្នកជាប់ពន្ធ អ្នកជាប់ពន្ធត្រូវ ៖

  • ផ្តល់ព័ត៌មានត្រឹមត្រូវក្នុងលិខិតប្រកាសសារពើពន្ធ ។
  • ផ្តល់ព័ត៌មាន និងស្ថានភាពទាំងស្រុងរបស់សហគ្រាសអ្នកជាប់ពន្ធនៅពេលសុំយោបល់ពីរដ្ឋបាលសារពើពន្ធ ។
  • ឆ្លើយសំណួររបស់រដ្ឋបាលសារពើពន្ធ ដោយពេលលេញ ត្រឹមត្រូវ និងស្មោះត្រង់ ។

៧-  អ្នកជាប់ពន្ធមានសិទ្ធិដូចជា ៖

  • ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មាន ដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ ។
  • ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឲ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ​ នីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ។
  • ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ចំពោះកិច្ចការសារពើពន្ធ ។
  • ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ។
  • បង់ពន្ធមិនឲ្យលើសពីបទប្បបញ្ញត្តិស្តីពីពន្ធដារកំណត់ ។
  • មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើស ដើម្បីផ្តល់យោបល់អំពីកិច្ចការសារពើពន្ធ ។
  • ទទួលបានអនុវត្តដោយមានតម្លាភាព និងមិនលម្អៀងពីសំណាករដ្ឋបាលសារពើពន្ធ ។
  • ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ។

៨- ក្នុងកាលៈទេសៈខ្លះច្បាប់អនុញ្ញាតឲ្យរដ្ឋបាលសារពើពន្ធបង្ហាញព័ត៌មានរបស់អ្នកជាប់ពន្ធ ទៅបុគ្គលម្នាក់ទៀតក្នុងគោលបំណងជាក់លាក់ណាមួយ មន្ត្រី និងភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធអាចផ្តល់ព័ត៌មានទាក់ទិននឹងអ្នកជាប់ពន្ធឲ្យចំពោះតែ ៖

  • មន្ត្រី និងភ្នាក់ងារផ្សេងទៀតរបស់រដ្ឋបាលសារពើពន្ធនៅក្នុងពេល និងក្នុងគោលដៅបំពេញភារកិច្ចតាមបទប្បញ្ញត្តិស្តីពន្ធដារ ។
  • អាជ្ញាធរព្រហ្មទណ្ឌសម្រាប់គោលដៅ ប្តឹងចោទប្រកាន់អំពីបទល្មើសពន្ធដារ ។
  • តុលាការនៅក្នុងដំណាក់កាលជំរះក្តី ដើម្បីកំណត់ពន្ធត្រូវបង់របស់អ្នកជាប់ពន្ធ ឬក៏ការទទួលខុសត្រូវចំពោះការរំលោភបទប្បញ្ញត្តិស្តីពីពន្ធដារ​។
  • អាជ្ញាធរពន្ធដាររបស់ប្រទេសណាមួយទៀតស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ ។

៩- ប្រសិនបើអ្នកជាប់ពន្ធយល់ថាការសម្ងាត់ស្តីពីកិច្ចការសារពើពន្ធរបស់ខ្លួនត្រូវបានបំពារបំពានដោយសកម្មភាពរបស់រដ្ឋបាលសារពើពន្ធ តើអ្នកជាប់ពន្ធត្រូវដោះស្រាយតាមនីតិវិធីដូចជា ៖

  • ជាបឋមអ្នកជាប់ពន្ធត្រូវដោះស្រាយជាមួយមន្រ្តីពន្ធដារ ដែលអ្នកជាប់ពន្ធប្រាស្រ័យទាក់ទងជាមួយ ។
  • ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្តចំពោះការដោះស្រាយ អ្នកជាប់ពន្ធត្រូវពិភាក្សាជាមួយប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ឬប្រធាននាយកដ្ឋានដែលពាក់ព័ន្ធ ។
  • ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្តក្នុងការដោះស្រាយ អ្នកជាប់ពន្ធអាចសុំតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។

១០- អ្នកជាប់ពន្ធមានសិទ្ធិទទួលបានដូចជា​៖

  • ការពន្យល់ណែនាំអ្នកជាប់ពន្ធឲ្យយល់ពីសិទ្ធិរបស់ខ្លួន និងសិទ្ធិក្នុងការទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ ។
  • ទាមទារឲ្យមន្ត្រីដែលមកទាក់ទងការងារបង្ហាញលិខិតបេសកកម្ម ឬលិខិតឧទ្ទេសនាម ។
  • អាចទំនាក់ទំនងសាកសួរព័ត៌មានក្នុងករណីចាំបាច់ ។
  • សិទ្ធិទទួលបានការឆ្លើយតបរបស់រដ្ឋបាលសារពើពន្ធចំពោះសំណួរ និងសំណូមពរផ្សេងៗឲ្យបានទាន់ពេលវេលា ព្រមទាំងព័ត៌មានផ្សេងៗ​ អំពីកិច្ចការសារពើពន្ធដោយតម្រូវឲ្យរដ្ឋបាលសារពើពន្ធធ្វើការបោះពុម្ពឯកសារណែនាំ និងព័ត៌មានផ្សេងៗ ដែលអ្នកជាប់ពន្ធត្រូវការដោយប្រើពាក្យច្បាស់លាស់ និងងាយយល់ក្នុងឯកសារបោះពុម្ព និងនៅក្នុងលិខិតផ្សេងៗផ្ញើទៅអ្នកជាប់ពន្ធ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login