Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្នកជាប់ពន្ធមានកាតព្វកិច្ចអ្វីខ្លះ ?

២- តើការចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធត្រូវធ្វើដូចម្តេច ?

៣- តើការបង់ពន្ធត្រូវបានកំណត់ដូចម្តេច ?

៤- តើការកំណត់ពន្ធជាឯកតោភាគីត្រូវផ្អែកលើអ្វីខ្លះ ?

៥- តើអំពើដែលរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដាររួមមានអ្វីខ្លះ ?

ចម្លើយ

១- អ្នកជាប់ពន្ធមានកាតព្វកិច្ចដូចជា ៖

  • ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ ។
  • ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព៌ត័មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ ។
  • បង់ពន្ធតាមកាលបរិច្ឆេទកំណត់ ។
  • កាន់កាប់ថែរក្សា និងត្រូវបង្ហាញបញ្ជីលិខិតយុត្ថិការ និងឯកសារផ្សេងៗ ដល់រដ្ឋបាលសារពើពន្ធ ។
  • បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ ។
  • បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ ដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ ។
  • ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ។
  • ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច ។

២- បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុង១៥ថ្ងៃក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ។ បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីការផ្លាស់ប្តូរអាសយដ្ឋាន ទ្រង់ទ្រាយនាមករណ៍សហគ្រាស កម្មវត្ថុអាជីវកម្មការផ្ទេរ ការបញ្ឈប់អាជីវកម្ម សមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកកិច្ចការពន្ធដាររបស់សហគ្រាស ។ តាមកថាខណ្ឌ ៧ មាត្រា ៨៨ នៃចសព សកម្មភាពសេដ្ឋកិច្ចមានន័យថា ជាសកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រាដើម្បីរក​ ឬមិនរកចំណេញក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាដល់បុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ ។

៣- ការបង់ពន្ធត្រូវបានកំណត់ដូចជា ៖

ក- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់នៅក្នុងរយៈពេលដែលបទបញ្បញ្ញត្តិស្តីពីពន្ធដារ បានតម្រូវឲ្យធ្វើការដាក់លិខិតប្រកាសសារពើរពន្ធ ៖

  • អាករលើតម្លៃបន្ថែម “អតប” យ៉ាងយឺតបំផុតនៅថ្ងៃទី២០ នៃខែបន្ទាប់ (មាត្រា៧០ ចសព) ។
  • ពន្ធលើប្រាក់ចំណេញ (មាត្រា ៥ និង២៩ នៃចសព និងប្រកាសលេខ ១៤៨១ សហវ.ប្រក.ពដ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៧) ៖

+ ចំពោះសហគ្រាសអនុវត្តឆ្នាំជាប់ពន្ធតាមឆ្នាំប្រតិទិន ៖ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់ ។

+ ចំពោះសហគ្រាសដែលស្នើសុំប្តូរឆ្នាំជាប់ពន្ធថ្មី ៖

- ក្នុងរយៈពេល ៣ខែ បន្ទាប់ពីដំណាច់ការិយបរិច្ឆេទអន្តរកាល

- ក្នុងរយៈពេល ៣ខែ ក្រោយដំណាច់ឆ្នាំជាប់ពន្ធថ្មី

  • ពន្ធអាករដទៃទៀត ដូចជាពន្ធកាត់ទុកទូទៅ ពន្ធលើប្រាក់បៀវត្ស អាករបំភ្លឺសាធារណៈ អាករពិសេស អាករស្នាក់នៅ ៖ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ ។ ពន្ធអាករក្រៅពីនេះត្រូវដល់កំណត់ និងត្រូវបង់នៅក្នុងរយៈពេលកំណត់ដោយរដ្ឋបាលសារពើពន្ធ ។

ខ- បំណុលសារពើពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល ៣០ថ្ងៃក្រោយពីការប្រគល់លិ​ខិតជូនដំណឹងទារបំណុលពន្ធ ។

គ- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល ៣ថ្ងៃ ក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធដូចមានចែងក្នុងកថាខណ្ឌ ៤ មាត្រា ១១៦ នៃ ចសព “បើសិនជាមានមូលដ្ឋាន បញ្ជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធលើអ្នកជាប់ពន្ធនៅពេលណាមួយក៏បាន ។

៤- ការកំណត់ពន្ធជាឯកតោភាគីត្រូវផ្អែកលើដូចជា ៖

  • ព័ត៌មានដែលមានចុះនៅក្នុងលិខិតប្រកាសសារពើពន្ធនានា ឬឯកសារផ្សេងទៀត ដែលអ្នកជាប់ពន្ធបានដាក់ជូនរដ្ឋបាលសារពើពន្ធ ។
  • ព័ត៌មានដែលមានចុះក្នុងលិខិតប្រកាសព័ត៌មាន ។
  • ព័ត៌មានផ្សេងទៀតដែលរដ្ឋបាលសារពើពន្ធបានទទួល ។

៥- អំពើដែលរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដាររួមមាន ៖

ក- ករណីដែលបុគ្គល ៖

  • មិនបានរក្សាបញ្ជីការគណនេយ្យ និងឯកសារផ្សេងទៀត ឬមិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ ។
  • មិនអនុញ្ញាតឲ្យរដ្ឋបាលសារពើពន្ធធ្វើ ការពិនិត្យបញ្ជីការគណនេយ្យ ឬឯកសារផ្សេងៗ ។
  • មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ។
  • មិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធ អំពីការផ្លាស់ប្តូរក្នុងការចុះបញ្ជីដូចមានចែងក្នុងច្បាប់នេះ ។
  • កសាង ឬផ្តល់នូវកំណត់ត្រា ឯកសាររបាយការណ៍ ឬព័ត៌មានក្លែងបន្លំផ្សេងៗ ។
  • លាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីគណនេយ្យ កំណត់ត្រាឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗទៀត ។
  • ព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ។
  • មិនបានដាក់លិខិតប្រកាសសារពើពន្ធ ដែលគ្មានប្រាក់ពន្ធត្រូវបង់ក្នុងរយៈពេល៣០ថ្ងៃ ក្រោយកាលបរិច្ឆេទដែលច្បាប់បានកំណត់ ។
  • ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ ។

ខ- ករណីដែលមន្ត្រីរាជការ ៖

  • ធ្វើឲ្យឆ្ងាយព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត ។
  • ព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ។
  • ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ ។

ចំពោះការប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីការពន្ធដារ ពន្ធបន្ថែមត្រូវកំណត់ដូចខាងក្រោមនេះ សម្រាប់អំពើនីមួយៗ ៖

            - ២,០០០,០០០ រៀល ចំពោះបុគ្គលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ក្រោមរបបពិត ឬមន្ត្រីរាជការ ។

            - ៥០០,០០០ រៀល (ប្រាំសែនរៀល) ចំពោះ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកក្រោមរបបបំព្រួញ ឬរបបម៉ៅការ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login