តួនាទីចំណាយសាធារណៈមានតួនាទីរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាជនលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទ្រទ្រង់ការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព យុត្តិធម៌និងសមធម៌។ ឳនភាពថវិកា សំដៅទៅលើការចំណាយ លើសប្រាក់ចំណូលរបស់រដ្ឋដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ។ក្នុងករណីដែលរដ្ឋាភិបាលមានឳនភាពថវិកា រដ្ឋាភិបាលអាចចាត់វិធានការដូចខាងក្រោម៖
ក. ការធ្វើហិរញ្ញប្បទានក្នុងប្រទេស
- រដ្ឋអាចខ្ចីថវិកាធនាគារឯកជនក្នុងប្រទេស និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសនានា
- រដ្ឋអាចបោះពុម្ពសញ្ញាប័ណ្ណ ប័ណ្ណរតនាគារ មូលប័ត្ររដ្ឋ មូលប័ត្រមហាជនដើម្បីលក់ជូនប្រជាជន និងវិស័យឯកជននានា
ខ. ការធ្វើហិរញ្ញប្បទានក្រៅប្រទេស
- រដ្ឋសុំជំនួយថវិការយៈពេលខ្ចី ពីបណ្តាប្រទេសនានា និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមាន ADB IMF នឹង WB
- ការពង្រឹងរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ ក្នុងការប្រមូលចំណូលថវិកាជាតិ
- បង្កើនប្រមូលពន្ធគយ និងពន្ធដារ
- បង្កើនប្រមូលចំណូលមិនមែនសារពើពន្ធ ដូចជាចំណូលការលក់ជួលទ្រព្យសម្បត្តិរដ្ឋជាដើម
- ការលក់បង្កាន់ដៃជាតិ សេវារដ្ឋបាលរបស់រដ្ឋ កំវ៉ៃបានមកពីការធ្វើឯកជនភាវូបនីយកម្ម ទ្រព្យសម្បត្តិរដ្ឋ សត្តឃាត កាស៊ីណូ ការរុករកធនធានរ៉ែភាស៊ីផ្សារ យឿត្រី ដីសម្បទានសេដ្ឋកិច្ច។
- ការកាត់បន្ថយ ឬកាត់ចោលមុខចំណាយមិនចាំបាច់ដែលមិនសូវមានប្រយោជន៍ចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅប្រជាជន
- កាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនដូចជា សេវាប្រើប្រាស់ទឹក អគ្គិសនី ទូរស័ព្ទ ទូរសារ អ៊ីនធរណែត ការបដិសណ្ឋាកិច្ចភ្ញៀវ បេសកម្មក្នុងនិងក្រៅប្រទេស ដែលពុំសូវចាំបាច់...។
គ. ការបោះផ្សាយក្រដាសប្រាក់បន្ថែម ឬបោះពុម្ពរូបិយប័ណ្ណបន្ថែម ជាជម្រើសចុងក្រោយ គេមិនសូវប្រើទេ ព្រោះវានាំឲ្យមានអត្រាអតិផរណាកើនឡើង។ឯកសារយោងPrach Phanit - YouTube