នីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាមានដូចជា ៖
- ជាដំបូងម្ចាស់អចលនទ្រព្យត្រូវដោះស្រាយបញ្ហាជាមួយមន្ត្រីពន្ធដារដែលទទួលបន្ទុកកិច្ចការនោះ ។
- ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយនេះ ឬយល់ថាពិបាកលើកយកបញ្ហាមកពិភាក្សាជាមួយមន្ត្រីទទួលបន្ទុក សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកប្រធានសាខាពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ។
- ប្រសិនបើអចលនទ្រព្យ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តងតវ៉ារបស់សាខាពន្ធដារខេត្ត/ខណ្ឌ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកអគ្គនាយកដ្ឋានពន្ធដារ ។
- ប្រសិនបើម្ចាស់អចលលទ្រព្យ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ារបស់អគ្គនាយកដ្ឋានពន្ធ សូមដាក់ពាក្យបណ្តឹងតវ៉ាជូមមកគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ ។
ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ា របស់គណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនទៅតុលាការ ។