Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-23 15:58

ការលើកលែងពន្ធមានដូចជា ៖

  • ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់ប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅដ្ឋាន ឬនិងធ្វើកសិឧស្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ ។
  • ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូនឬយានយន្ត ដែលត្រូវកត់ត្រាចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័ននានានៃព្រះរាជាណាចក្រកម្ពុជា ។
  • ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូនឬយានយន្តរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការរបស់រដ្ឋាភិបាលនានា ។
  • ការទិញមធ្យោបាយដឹកជញ្ជូនឬយានយន្ត ធ្វើជាទំនិញដើម្បីលក់វិញរបស់សហគ្រាសនានា ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងបានបង់ពន្ធអាករប្រចាំខែ និងប្រចាំឆ្នាំ ។
  • អ្នកវិនិយោគមូលបត្រដែលទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុន តាមរយៈការជួញដូរមូលបត្រក្នុងទីផ្សារដំបូង ឬក្នុងទីផ្សារបន្ទាប់ ។

- ការផ្ទេរភាគហ៊ុន ការទទួលសិទ្ធិកាន់កាប់ភាគហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ការកែប្រែរចនាសម្ព័ន្ធភាគហ៊ុនិក ការបំបែកហ៊ុន (Share Slit) របស់ក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈនៅក្នុងទីផ្សារដំបូង ឬនៅក្នុងទីផ្សារបន្ទាប់ ឬក្រុមហ៊ុនដែលធ្វើអាជីវកម្មពាក់ព័ន្ធក្នុងវិស័យមូលបត្រ ទោះបីតម្រូវឲ្យមានការកែប្រែលក្ខខន្តិកៈក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មក៏ដោយ ការលើកលែងពន្ធប្រថាប់ត្រានេះត្រូវមានលិខិតបញ្ជាក់ពីគណៈកម្មការមូលបត្រកម្ពុជា ។

- ករណីក្រុមហ៊ុន មិនអាចធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈបាន ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អ្នកទទួលសិទ្ធិកាន់ភាគហ៊ុនរបស់ក្រុមហ៊ុននេះត្រូវជាប់ពន្ធប្រថាប់ត្រា និងទទួលពន្ធប្រថាប់ត្រានៃការផ្ទេរភាគហ៊ុនកន្លងមក ដោយអនុលោមតាមប្រកាសនេះ លើកលែងតែមានលិខិតបញ្ជាក់ដោយឡែក ពីគណៈកម្មការមូលបត្រកម្ពុជា ដោយផ្អែកលើហេតុផលសមស្រប ដូចជា ករណីប្រធានសក្តិជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login