ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបអាជីវកម្មក្នុងករណីដូចជា ៖
- លែងបំពេញលក្ខខណ្ឌតម្រូវណាមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្ម
- ត្រូវបានលុបចេញពីបញ្ជីពាណិជ្ជកម្ម
- ត្រូវបានតុលាការប្រកាសរំលាយឬប្រកាសមោឃភាព
- ត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ
- មានអភិបាលឬនាយបច្ចេកទេសដែលបានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភដោយតុលាការ លើកលែងតែអភិបាលឬនាយកបច្ចេកទេសនោះត្រូវបានប្តូរក្នុងរយៈពេល៣០ថ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសដោយតុលាការ
- មានអភិបាលឬនាយកបច្ចេកទេសដែលត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ លើកលែងតែអភិបាលឬនាយកបច្ចេកទេសនោះត្រូវបានប្តូរក្នុងរយៈពេល (សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃប្រកាសដោយតុលាការ
- មានអភិបាលឬនាយកបច្ចេកទេសដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ លើកលែងតែអភិបាលឬនាយកបច្ចេកទេសនោះត្រូវបានប្តូរក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃមានសាលក្រមឬសាលដីកាស្ថាពរ ។