Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីការពារខ្លួនរបស់ខ្ញុំនិងអ្នកដទៃត្រូវ៖

  • ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួចដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ ។
  • ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុលហ្សែលបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឬបរិស្ថានជំវិញគាត់ឬនៅពេលឃើញដៃកខ្វក់ប្រលាក់
  • ជៀសវាងប៉ះពាល់ជិតស្និទ្ធឬទៅទីផ្សារលក់គ្រឿងសមុទ្រវូណាន ឬទីផ្សារឬកសិដ្ឋានដែលមានសត្វរស់ឬឬសត្វព្រៃឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរចារ ។ ចាំបាច់ត្រូវលាងដៃឲ្យបានទៀងទាត់និងញឹក់ញាប់មុនពេល និងក្រោយពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពមេរោគ
  • ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាតនិងសុវត្ដិភាពម្ហូបអាហារឲ្យបានត្រឹមត្រូវល្អ ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេសសាច់និងស៊ុត
  • អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងចម្រុះនៅពេលក្អកឬកណ្តាស់ ដោយកកន្សែងក្រម៉ា ក្រដាស ឬដោយប្រើកែងដៃ ។ ត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាតឬអាល់កុលហ្សែលភ្លាមបន្ទាប់ពីក្អកឬកណ្តាស
  • ត្រួវប្រកាន់អនាម័យដៃស្អាតនិងអនាម័យផ្លូវដង្ហើម ( ខ្ទប់មាត់និងចម្រុះនៅពេលក្អកឬកណ្តាស លាងដៃបន្ទាប់ពីមានប៉ះពាល់ជាមួយទឹកអំបិលពីផ្លូវដង្ហើមនិងរក្សាចម្ងាយច្រើនជាង១ម៉ែត្រជាមួយបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រូចស្រាវ )
  • ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់បន្ទាប់ពីប៉ះពាល់សត្វ និងផលិតផលសត្វ សត្វឈឺ សាច់ខូចគុណភាព កាកសំណល់សត្ច ឬទឹកសរីៈសត្វក្នុងផ្សារ
  • ជៀសវាងការខាកស្តោះនៅទីសាធារណៈ
  • ទោះជាក្នុងតំបន់ដែលកំពុងផ្ទុះជំងឺក៏ដោយផលិតផលធ្វើពីសាច់មានសុវត្ថិភាព ប្រសិនបើ ចម្អិន ឲ្យបានឆ្អិនល្អ និងកាន់ឲ្យបានត្រឹមត្រវអំឡុងពេលធ្វើម្ហូប
  • ប្រើប្រាស់ ជ្រុញ្ និងកាំបិត ផ្សេងគ្នាសំរាប់អាហារឆៅនិងអាហារឆ្អិន និងលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅនិងអាហារឆ្អិន
  • ចំពោះអ្នកលក់នៅទីផ្សារសត្វរស់ ត្រូវលាងសំអាតឧបករណ៍និងទីកន្លែងលក់ដូរ យ៉ាងតិច១ ដងក្នុងមួយថ្ងៃ ដើម្បីសំលាប់មេរោគ
  • ប្រសិនបើសង្ឃឹមថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពងក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិនដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើមប៉ះពាល់ជាមួយសត្វឈឺ ក្នុងកំឡុង១៤ថ្ងៃមុនពេលចេញរោគសញ្ញាឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺក្នុងផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ ( ប្រភេទមេរោគ ) ច្បាស់លាស់ត្រូវប្រញាប់បំរាយការណ៍ទៅលេខទូរស័ព្ទ ១១៥  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login