ដើម្បីនាំចូលទំនិញតាមរបបប្រវេសន៍កាលិក ត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- ត្រូវដាក់ពាក្យសុំការអនុញ្ញាតជាមុខពីរដ្ឋបាលគយ ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ នូវប្រភេទទំនិញ បរិមាណ តម្លៃគោលបំណងនៃការនាំទំនិញចូល អគ្គសញ្ញាណរបស់ម្ចាស់ទំនិញ រយៈពេលនៃការទទួលបានរបបប្រវេសន៍កាលិក និងកាលបរិច្ឆេទនៃការនាំចេញទៅវិញ
- ការនាំចូលទំនិញតាមរបបប្រវេសន៍កាលិត ជាកម្មវត្ថុនៃការតម្តល់ប្រតិវេសន៍ទគយ និងអាចតម្រូវឲ្យតម្តល់និមុត្តិធានា។ និមុត្តិធានានេះ អាចនឹងត្រូវលក់ចោល ឬបង្វិលសងវិញនៅពេលដែលមានការបញ្ជាក់ជាទំនិញត្រូវបាននាំចេញទៅវិញ
- ចំពោះបណ្តាគ្រឿងម៉ាស៊ីនគ្រឿងចក្រនិងបរិក្ខារឯកទេសសម្រាប់ការប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការរេចខ្ជប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការសាងសង់ឬការជួសជុលអគារ ការងារដីឬគម្រោងប្រហាក់ប្រហែលនានា អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយឲ្យនាំចូលតាមរបបប្រវេសន៍កាលិកសម្រាប់រយៈពេលកំណត់មួយ។កាតព្វកិច្ចពន្ធនិងអាករលើទំនិញនាំចូលតាមរបបប្រវេសន៍កាលិកនេះ ត្រូវជាប់តាមអត្រាបន្ថយស្មើនិង២០% នៃកាតព្វកិច្ចនិងអាករដែលត្រូវជាប់តាមតារាងពន្ធគយជាធរមានសម្រាប់រយៈពេលមួយឆ្នាំ។ ក្នុងករណីដែលរយៈពេលកំណត់ក្នុងរបបប្រវេសន៍កាលិកតិចជាងមួយឆ្នាំកាតព្វកិច្ចពន្ធនិងអាករដែលត្រូវជាប់ត្រូវគិតតាមខែនីមួយៗតាមអត្រាបន្ថយស្មើនិង ២% នៃប្រាក់ពន្ធ និងអាករសរុបលើទំនិញទាំងនេះ
- ទំនិញនាំចូលបណ្តោះអាសន្នតាមរបបប្រវេសន៍កាលិក ត្រូវនាំចេញទៅវិញក្នុងរយៈពេលមួយឆ្នាំគិតពីថ្ងៃដែលទំនិញត្រូវបាននាំចូល។ រយៈពេលកំណត់នេះអាចត្រូវបានពន្យាដោយរដ្ឋបាលគយប្រសិនបើមានការស្នើរសុំជាលាយល័ក្ខណ៍អក្សរមុនពេលផុតរយៈពេលកំណត់ដោយមានបញ្ជាក់ហេតុផលនៃសំណើរនេះ។