Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-09 21:31

ពន្ធមានមុខងារដូចខាងក្រោម៖

ក. មុខងារហិរញ្ញវត្ថុរបស់ពន្ធ

  • ពន្ធដារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិកាជាតិ
  • រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ចំណាយសាធារណៈនានា ដូចជា សង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ សួនច្បារ កន្លែងកំសាន្ត
  • ប្រមូលពន្ធបានច្រើនគឺធានានូវនិរន្តភាពចំណាយរដ្ឋ។

ខ. មុខងារសេដ្ឋកិច្ចរបស់ពន្ធដារ

  • ពន្ធដារត្រូវបានប្រើប្រាស់បង្ហាញជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ
  • ពន្ធដារត្រូវបានគេចាត់ទុកថា​ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមរបស់សង្គម
  • ពន្ធដារក៏បានដើរតួនាទីសំខាន់ផងដែរក្នុងពង្រឹង និងជម្រុញការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិតនិងការប្រើប្រាស់ក្នុងខឿនសេដ្ឋកិច្ច។

គ. មុខងារសង្គមរបស់ពន្ធដារ

  • ជួយលើកម្ពស់សុខមាភាពសង្គម ជួយប្រជាពលរដ្ឋវិញតាមលទ្ធភាពរបស់ប្រទេសនីមួយ។
  • ជំរុញឲ្យមានការអភិវឌ្ឍរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណូលពន្ធត្រូវបានចំណាយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្តអារាម សួនច្បារ...) ការពង្រឹងសន្តិសុខជាតិ ការបម្រើឲ្យវិស័យការពារជាតិនិងពង្រឹងប្រសិទ្ធភាពនៃវិស័យសាធារណៈផ្សេងៗទៀត
  • ជួយការពារសុខភាពរបស់មនុស្សជាក់ស្តែងទំនិញដែលប៉ះពាល់ដល់សុខភាពរបស់មនុស្សដូចជា ស្រា បារី ត្រូវបានជាប់ពន្ធច្រើនដើម្បីធ្វើប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់
  • ពន្ធដារបានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិលើគ្រប់វិស័យ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាសាច់ប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រងរដ្ឋនិងសងបំណុលរបស់ប្រទេសជាតិផងដែរ
  • ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគឺអ្នកមានចំណូលច្រើនត្រូវបង់ពន្ធច្រើនចំណែកឯអ្នកមានចំណូលតិចត្រូវបង់ពន្ធតិច។KH Study Online

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login