Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្ធនិងអាករលើទំនិញនាំចូល នាំចេញ ត្រូវបានគណនាតាមវិធីសាស្រ្តដូចខាងក្រោម៖

ក. ចំពោះទំនិញទូទៅ

ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស ( បើមាន ) និងអាករលើតម្លៃបន្ថែម ។

  • ពន្ធនាំចូល = តម្លៃគិតពន្ធគយ x  អត្រាពន្ធនំាចូល
  • អាករពិសេស = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល ) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល ) x ១០ % ( ចំពោះទំនិញទូទៅមិនជាប់អាករពិសេស )

ឬ = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស ) x ១០% ( ចំពោះទំនិញទូទៅ )

ប្រាក់ពន្ធនិងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម ( ចំពោះទំនិញទូទៅមិនជាប់អាករពិសេស )

ឬ = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម ( ចំពោះទំនិញទូទៅជាប់អាករពិសេស ) ។

ខ. ចំពោះប្រេងសាំង ឬម៉ាស៊ូត

          ការគណនាលប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករបន្ថែមអាករពិសេស និងអាករលើតម្លៃបន្ថែម ។

  • ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
  • អាករបន្ថែម = បរិមាណ ( ចំនួនលីត្រ ) x 0.02$ x អត្រាប្តូរប្រាក់ ( ចំពោះប្រេងសាំង )

ឬ បរិមាណ ( ចំនួនលីត្រ ) x 0.04$ x អត្រាប្តូរប្រាក់ ( ចំពោះប្រេងម៉ាស៊ូត )

  • អាករពិសេស = ( កម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម ) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស ) x ១០%

ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករបន្ថែម  + អាករពិសេស + អាករលើតម្លៃបន្ថែម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login