ពាក្យថា “បាត់បង់អត្តសញ្ញាណជាតិ”មានន័យថា ៖បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយពោលគឺបាត់បង់ប្រវត្តិសាស្ត្រទឹកដីជាតិកំណើតភាសា វប្បធម៌ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈមនោសញ្ចេតនារួមរបស់ជាតិ។កត្តាដែលបណ្តាលឲ្យបាត់បង់អត្តសញ្ញាណជាតិមាន២គឺ៖
- កត្តាខាងខាងក្រៅ៖ ការហូរចូលនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់បរទេសច្រើន។ បរទេសឈ្លានពានទឹកដីដោយត្រង់ៗ។បរទេសធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់គេតាមរយៈគ្រប់រូបភាពលើទឹកដីយើងក្នុងបំណងបំពាក់បំប៉ននូវអត្តសញ្ញាណជាតិរបស់គេដល់ពលរដ្ឋយើងដោយប្រើលុយជាធ្នាក់(ម្ចាស់ឧបត្ថម្ភ)។
- កត្តាខាងក្នុង (ពលរដ្ឋខ្លួនឯង) ៖ ធ្វេសប្រហែល ភ្លេចខ្លួនមិនបានអប់រំដល់កូនចៅជំនាន់ក្រោយឲ្យស្គាល់ពីអត្តសញ្ញាណរបស់ជាតិក្រោមលេសគ្មានថវិកា ខ្វះលទ្ធភាព ខ្វះសំភារៈនិងមធ្យោបាយ។ល។ពុំស្គាល់អត្តសញ្ញាណជាតិនិងតម្លៃរបស់ផ្នែកនេះហើយប្រកាន់គំនិតបរទេសនិយមភ្លេចការពិចារណា។ជួនកាលដឹងហើយឮហើយតែធ្វើឲ្យខ្លួនស្ថិតក្រោមអំណាចផលប្រយោជន៍ខ្លាំងពេក “ទឹកប្រាក់ជាធំ”។ឧទាហរណ៍៖ភ្លេងពិណពាទ្យ នាំគ្នានិយាយថា ភ្លេងសៀមដោយឥតដឹងខ្លួន។ឯកសារយោងKnowledge For Success