Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-02-24 15:12

ការប្រកាសទ្រព្យសម្បត្តិលើកដំបូងមិនបញ្ជាក់ពីប្រភព មានមូលហេតុដូចជា ៖

  • មូលហេតុទី១ ៖ គឺគោលការណ៍មិនប្រតិសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ច្បាប់នេះមិនបានគ្របដណ្តប់លើសកម្មភាព ឬទ្រព្យសម្បត្តិទាំងឡាយណាដែលកើតមានមុនការប្រកាសឱ្យប្រើនៃច្បាប់នេះ ។
  • មូលហេតុទី២ ៖ គឺខ្លឹមសារនៃមាត្រា៣៦ នៃច្បាប់ស្តីពីការការប្រឆាំងអំពើពុករលួយ ដែលចែងអំពីការមានទ្រព្យសម្បត្តិដោយខុសច្បាប់ ។ មានកំណើននៃទ្រព្យសម្បត្តិខុសច្បាប់ លុះត្រាតែមានការចាប់ផ្តើមណាមួយ។ បើប្រកាសលើកដំបូងនេះតម្រូវឱ្យបញ្ជាក់ពីប្រភពហិរញ្ញប្បទាន គឺមិនមានមូលដ្ឋានណាមួយសម្រាប់គិតគូរ ព្រោះយើងមិនធ្លាប់បានប្រកាស ។
  • មូលហេតុទី៣ ៖ គឺកត្តានយោបាយដែលសារមួយបញ្ជាក់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងទទួលស្គាល់នូវទ្រព្យសម្បត្តិរបស់បុគ្គលគ្រប់រូបដែលកើតមានការប្រកាសឱ្យប្រើនៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login