Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Chap Narith
2020-02-25 10:47

ព្រហ្មវិហារធម៌ មកពីពាក្យ ព្រហ្ម +វិហារ+ ធម៌។

  • ពាក្យថា ព្រហ្ម មាន ន័យថា សេចក្តីចម្រើន សេចក្តីរីកចិត្ត សេចក្តីប្រសើរ ចំណែកចិត្ត វេទៈ សីល សភាពដែលល្អ ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាស លើសលែងជាងអ្វីៗ ផ្សេងទៀត ។
  • វិហារ ប្រែថា ទីកន្លែងសម្រាប់នៅ ការនៅ ការនៅដោយសប្បាយ ការដើរកម្សាន្តសប្បាយ ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់ ។
  • ធម៌ ប្រែថា ភាវៈឬធម៌ជាទី សម្រាកចិត្ត ឈាន សមាបត្តិ។

ព្រហ្មវិហារធម៌ មានន័យថា ជាលំនៅនៃពួកព្រហ្ម, ធម៌ជាលំនៅនៃ ចិត្តដ៏ប្រសើរមាន៤យ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា។

សរុបសេចក្តីមក ព្រហ្មវិហារធម៌ ប្រែជាសេចក្តីឱ្យងាយស្រួលស្តាប់ថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជុំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច។ វចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌របស់មាតាបិតា ដែលមានចំពោះកូនប្រុសស្រីគ្រប់រូប គឺជាជម្រក ដ៏សែនសុខសាន្ត គ្មានជម្រកណាល្អប្រសើរស្មើនឹងជម្រកនេះឡើយ។


Answer 2


user icon
Chap Narith
2020-02-25 10:48

ព្រហ្មវិហារធម៌មានធាតុសំខាន់ដូចជា៖

  • មេត្តា៖ សេចក្តីរាប់អាន សេចក្តីប្រណី បំណងចង់ឱ្យអ្នកដទៃបានសុខ
  • ករុណា៖ សេចក្តីអាណិត អាសូរ
  • មុទិតា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថាអ្នកដទៃតាមតែ អ្នកក៏ដោយគេមានទ្រព្យសម្បត្តិធនធាន បុណ្យសក្តិបានប្រកបដោយសេចក្តីសុខ ការមានចិត្តជួយអរគេ មិនច្រណែនឈ្នា     នីស។

ឧបេក្ខា ឬឧបេក្សា៖ ការតាំងចិត្តកណ្តាល ដំណើរមិនលម្អៀងទៅណា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login