កត្តាថ្មីៗជាច្រើនដែលលេចឡើងមានដូចតទៅ៖
- កម្លាំងចករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជម្រុញឲ្យគាត់តែលេចឡើងនូវអស្តុរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងប្រទេសនិងទំនាក់ទំនងរវាងប្រទេសលើសកលលោក ។ នេះជាសញ្ញាមួយទាមទារឲ្យរិះរកការបង្កើត ប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាព
- កំណើនយ៉ាងខ្លាំងនូវបំលាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក
- ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ
- ការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចជាកាលបានក្លាយជាឧបករណ៍នយោបាយសកលលោក
- បញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឲ្យមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិជាដើម ។