2020-03-01 18:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កម្ពុជារឹងមាំក្នុងការឈានទៅរកកំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងតំបន់។កម្ពុជាអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានដោយសារតែកម្ពុជាមានកំណែទម្រង់រឹតបន្តឹងងលើប្រព័ន្ធច្បាប់ការអភិវឌ្ឍធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានអាជីវកម្មមានភាពល្អប្រសើរជាពិសេសកម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់៧%។ការកំណត់ភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះផ្អែកលើកត្តាសំខាន់ៗដូចជាស្ថិរភាពនយោបាយនិងបរិស្ថានអាជីវកម្មមានលក្ខណៈប្រសើរជាងកាលពីឆ្នាំកន្លងមកដែលធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត។ ការផ្សព្វផ្សាយព័ត៍មានពីឳកាសវិនិយោគមានភាពទូលាយចំពោះវិនិយោគបរទេសនិងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក៏ជាចំណុចសំខាន់ល្អមួយផងដែរសម្រាប់កម្ពុជា។ជាពិសេសជាងនេះទៅទៀតវិនិយោគបរទេសកាន់តែមើលឃើញពីការបើកទូលាយសម្រាប់ការវិនិយោគដោយមាននីតិវិធីច្បាប់រឹងមាំជាងឆ្នាំមុនៗនិងមានការអភិវឌ្ឍធនធានមនុស្សដែលមានកម្លាំងស្នូលយុវជនវ័យក្មេងជាច្រើនចំណុចទាំងអស់នេះហើយដែលធ្វើឲ្យវិនិយោគបរទេសកំពុងតែងាកមករកការបណ្តាក់ទុននៅប្រទេសកម្ពុជាជាច្រើន។យ៉ាងណាក៏ដោយបើទោះបីមានចំណុចវិជ្ជមានទាំងអស់នេះក្តីក៏យើងនៅតែសម្តែងក្តីបារម្ភខ្លះៗទៅលើកត្តាបរិស្ថានសេដ្ឋកិច្ចក្នុងតំបន់កត្តានយោបាយនិងកត្តាបរិស្ថានសេដ្ឋកិច្ចពិភពលោកផងដែរ។ឯកសារយោងKnowledge For Success