Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៩១- តើអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ មាននាយកដ្ឋានក្រោមឱវាទចំនួនប៉ុន្មាន ? អ្វីខ្លះ ?

១៩២- តើនាយកដ្ឋានរដ្ឋបាល និងហិរញ្ញ​វត្ថុទទួលបន្ទុកអ្វីខ្លះ ?

១៩៣- តើនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលទទួលបន្ទុកអ្វីខ្លះ ?

១៩៤- តើនាយកដ្ឋានសន្តិសុខទទួលបន្ទុកអ្វីខ្លះ ? ចូររៀបរាប់ ?

១៩៥- តើនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលទទួលបន្ទុកអ្វីខ្លះ ?

ចម្លើយ

១៩១- អគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ មាននាយកដ្ឋានក្រោមឱវាទចំនួន៤គឺ ៖

  • នាយកដ្ឋានរដ្ឋបាល និងហិរញ្ញ​វត្ថុ
  • នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល
  • នាយកដ្ឋានសន្តិសុខ
  • នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

១៩២- នាយកដ្ឋានរដ្ឋបាល និងហិរញ្ញ​វត្ថុទទួលបន្ទុកដូចជា ៖

  • រៀបចំឲ្យមានទីកន្លែងទទួលពាក្យប្តឹង និងប្រអប់សំបុត្ររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • គ្រប់គ្រងឯកសារ និងលិខិតរដ្ឋបាលចេញ ចូល ដែលមិនមែនពាក្យប្តឹង
  • សម្របសម្រួលសកម្មភាពគ្រប់គ្រងផ្នែករដ្ឋបាលរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • គ្រប់គ្រង និងធ្វើចរាចរណ៍ឯកសាររដ្ឋបាលរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • គ្រប់គ្រងថវិកា និងហិរញ្ញវត្ថុសម្រាប់ដំណើរការការងាររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • គ្រប់គ្រង និងធ្វើបញ្ជីសារពើភណ្ឌលើទ្រព្យសម្បត្តិរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • រៀបចំគម្រោងថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • ប្រតិបត្តិកិច្ចការលទ្ធកម្មសាធារណៈរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • ទទួល និងបែងចែកសម្ភារៈបរិក្ខារជូនស្ថាប័នប្រឆាំងអំពើពុករលួយ
  • រៀបចំការប្រជុំ សន្និបាត សន្និសីទ សិក្ខាសាលា កិច្ចការពិធីការ និងពិធីបុណ្យផ្សេងៗរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • ធ្វើរបាយការណ៍ជាប្រចាំអំពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានប្រឆាំងអំពើពុករលួយ
  • ធ្វើរបាយការណ៍បូកសរុបសកម្មភាពការងារ និងទិសដៅរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ
  • ផ្តល់សេវារដ្ឋបាលជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

១៩៣- នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលទទួលបន្ទុកដូចជា ៖

  • គ្រប់គ្រងបុគ្គលិកទាំងអស់របស់អង្គភាពប្រឆាំងអំពើពុករលួយ
  • រៀបចំបែបបទជ្រើសរើស តែងតាំង ផ្លាស់ប្តូរ ដំឡើងឋានៈ ដាក់វិន័យ និងដាក់ឲ្យចូលនិវត្តន៍តាមច្បាប់កំណត់
  • រៀបចំបែបបទ និងលើកសំណើដើម្បីផ្តល់មេដាយការងារ និងគ្រឿងឥស្សរិយយសផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងអ្នកដែលមានស្នាដៃការងារល្អជូនអង្គភាពប្រឆាំងអំពើពុករលួយ
  • កំណត់ក្របខណ្ឌ និងចំនួនបុគ្គលិករបស់អង្គភាពប្រឆាំងអំពើពុករលួយ ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត
  • រៀបចំរាល់សំណុំលិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងអាជីព
  • បណ្តុះបណ្តាល ហ្វឹកហាត់ធនធានមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈប្រឆាំងអំពើពុករលួយទាំងក្នុង ទាំងក្រៅប្រទេស
  • រៀបចំកម្មវិធី និងឯកសារសម្រាប់បង្រៀន និងហ្វឹកហាត់មន្ត្រីរបស់អង្គភាព និងត្រួតពិនិត្យការហ្វឹកហាត់
  • ធ្វើរបាយការណ៍ជាប្រឆាំងអំពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

១៩៤- នាយកដ្ឋានសន្តិសុខទទួលបន្ទុកមានដូចជា ៖

  • គ្រប់គ្រងកម្លាំងសន្តិសុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ចូលរួមក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសពុករលួយ
  • ការពារ ថែរក្សាសណ្តាប់ធ្នាប់របស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងបណ្តាញតាម រាជធានី ខេត្ត
  • អនុរក្សទីកន្លែងឃាត់ខ្លួន និងទីកន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ការពារសុវត្ថិភាពដល់សាក្សី ម្ចាស់បណ្តឹង និងបុគ្គលដែលផ្តល់ព័ត៌មានពាក់ព័ន្ធអំពើពុករលួយ
  • ស្នើសុំអន្តរាគមន៍ និងសហការពីសមត្ថកិច្ចសម្លាំងប្រដាប់អាវុធតាមការចាំបាច់ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ជាពិសេសក្នុងភារកិច្ចការពារសាក្សី និងម្ចាស់បណ្តឹង
  • គ្រប់គ្រង និងថែទាំសម្ភារៈអាវុធរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ធ្វើរបាយការណ៍ជាប្រចាំ ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

១៩៥- នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលទទួលបន្ទុកមានដូចជា ៖

  • គ្រប់គ្រងប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • ការពារ និងថែរក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានត្រឹមត្រូវ
  • រក្សាការសម្ងាត់ចំពោះឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • រៀបចំ និងតាក់តែងលិខិតឯកសារគំរូពាក់ព័ន្ធនិងការប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • កសាងផែនការសកម្មភាពស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • ទទួល និងចុះបញ្ជីការលើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • រៀបចំឲ្យមានប្រព័ន្ធទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានតាមឆ្នាំនីមួយៗ
  • ចូលរួមការបើកស្រោមសំបុត្រ និងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមការកំណត់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • ធ្វើរបាយការណ៍ជាប្រចាំពីសកម្មភាព​ការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login