Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៩៦- តើអគ្គនាយកដ្ឋានប្រតិបត្តិការមាននាយកដ្ឋានក្រោមឱវាទចំនួនប៉ុន្មាន ?

១៩៧- តើនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិទទួលបន្ទុកអ្វីខ្លះ ?

១៩៨- តើនាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ទទួលបន្ទុកអ្វីខ្លះ ?

១៩៩- តើនាយកដ្ឋានបច្ចេកទេស និងកោសលវិច័យទទួលបន្ទុកអ្វីខ្លះ ?

២០០- តើនាយកដ្ឋានស៊ើបអង្កេត និងចារកម្មទទួលបន្ទុកមានអ្វីខ្លះ ?

២០១- តើសមាជិកនៃក្រុមជនបង្គោលប្រឆាំងអំពើពុករលួយត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ ?

ចម្លើយ

១៩៦- អគ្គនាយកដ្ឋានប្រតិបត្តិការមាននាយកដ្ឋានក្រោមឱវាទចំនួន៤គឺ ៖

  • នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ
  • នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់
  • នាយកដ្ឋានបច្ចេកទេស និងកោសសវិច័យ
  • នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម ។

១៩៧- នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិទទួលបន្ទុកមានដូចជា ៖

  • អនុវត្តច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិជាមានពាក់ព័ន្ធនឹងអំពើពុករលួយ
  • រៀបចំកសាងផែនការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានារបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • សម្របសម្រួលលើការងារកសាង និងតាក់តែងសេចក្តីព្រាងច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
  • ស្វែងរក ពិនិត្យ និងរៀបចំឯកសារព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
  • ចុះបញ្ជីពាក្យប្តឹងតាមគ្រប់រូបភាពជាអាទិ៍ ទូរស័ព្ទ ទូរសារ អ៊ីម៉ែល ការិយាល័យទទួលពាក្យប្តឹង និងប្រអប់សំបុត្ររបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ពិនិត្យ វិភាគពាក្យប្តឹង និងលើកយោបល់លើទិដ្ឋភាពច្បាប់ជូនអង្គភាពប្រឆាំងអំពើពុករលួយ
  • គ្រប់គ្រងពាក្យប្ដឹងពាក់ព័ន្ធនឹងអំពើពុករលួយគ្រប់ប្រភេទ
  • រៀបចំ និងចងក្រងទិន្នន័យនៃពាក្យប្តឹងរបស់អង្គភាពតាមប្រព័ន្ធព័ត៌មានវិទ្យា
  • រក្សាព័ត៌មានសម្ងាត់ចំពោះអ្នកប្តឹង និងសាក្សី
  • ធ្វើទំនាក់ទំនងជាមួយអ្នកប្តឹង ឬសាក្សីក្នុងការប្រមូលព័ត៌មានបន្ថែម
  • សហការជាមួយនឹងនាយកដ្ឋានផ្សេងៗ ស្ថាប័នមានសមត្ថកិច្ចនានា និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជូនសំណុំរឿង និងជនល្មើសទៅតុលាការ
  • ធ្វើជាតំណាងអង្គភាពនៅក្នុងនីតិវិធីតុលាការ
  • រៀបចំចម្លើយឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬសមាជិករដ្ឋសភា
  • ទទួលជួយអង្គភាពអំពីការងារជួយគ្នាទៅវិញទៅមកផ្នែកច្បាប់សម្រាប់ការងារអាស៊ាន
  • សម្របសម្រួល និងចាត់ចែងកិច្ចការគតិយុត្តជាមួយមេធាវីបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • រៀបចំចងក្រងឯកសារច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអំពើពុករលួយ
  • សម្របសម្រួលកិច្ចការបរទេសពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
  • សម្របសម្រួលជំនួយអន្តរជាតិដើម្បីពង្រឹងស្ថាប័នប្រឆាំងអំពើពុករលួយជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារៈបច្ចេកទេសផ្សេងៗ
  • ធ្វើទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយនានារបស់រដ្ឋបរទេស
  • សហការជាមួយដៃគូអភិវឌ្ឍនានា ដើម្បីបង្កើតយន្តការសម្រាប់គ្រប់គ្រងជំនួយតាមការចាំបាច់
  • សម្របសម្រួល និងរៀបចំបេសកកម្មក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ និងប្រតិភូរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • សហការជាមួយនឹងនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានផ្សេងៗ ក្នុងការរៀបចំប្រជុំ និងពិធីផ្សេងទៀតពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ
  • ធ្វើរបាយការណ៍ជាប្រចាំពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

១៩៨- នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ទទួលបន្ទុកមានដូចជា ៖

  • រៀបចំកសាងផែនការយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យនិងដាក់ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
  • រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយសហការជាមួយនឹងនាយកដ្ឋានផ្សេងៗ
  • ដឹកនាំ និងសហការកសាងផែនការសកម្មភាពប្រឆាំងអំពើពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពនានា និងរាជធានី ខេត្ត
  • ជំរុញការអនុវត្តកម្រងព័ត៌មានសេវាសាធារណៈដែលចងក្រងដោយក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងក្រសួង ស្ថាប័ន អង្គភាពនានា និងរាជធានី ខេត្ត
  • អប់រំ ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
  • ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ
  • ចងក្រង និងរៀបចំបោះពុម្ពរាល់លិខិតបទដ្ឋានជាធរមានដែលទាក់ទងនឹងអំពើពុករលួយ
  • រៀបចំបង្កើត និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងគេហទំព័ររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • ដឹកនាំ សហការកែលម្អ និងផ្សព្វផ្សាយក្រមសីលធម៌របស់ស្ថាប័ន និងមូលដ្ឋាននីមួយៗ និងត្រួតពិនិត្យការអនុវត្តក្រមសីលធម៌ទាំងនេះឲ្យមានប្រសិទ្ធភាព
  • ជំរុញ និងលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានសាធារណៈទាំងអស់ ឲ្យចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
  • រៀបចំចាត់ចែងសកម្មភាព ថតស្ប៉ត និងផ្ទាំងទស្សនីយភាពផ្សេងទៀត ប្រកាសព័ត៌មានដែលទាក់ទងនឹងជោគជ័យនៃប្រតិបត្តិការ
  • សហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាក្នុងការបញ្ចូលកម្មវិធីអប់រំ ដើម្បីឲ្យយល់ដឹងពីការប្រឆាំងអំពើពុករលួយ
  • ពិនិត្យវាយតម្លៃ និងធ្វើចំណាត់ថ្នាក់លើកទឹកចិត្ត និងផ្តល់រង្វាន់ការងារទប់ស្កាត់អំពើពុករលួយដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់កម្រិត និងសាធារណជន
  • រៀបចំ និងគ្រប់គ្រងកិច្ចការបណ្ណាល័យ ឯកសាបណ្ណសារ សម្រាប់ការសិក្សាស្រាវជ្រាវ
  • រៀបចំតាំងពិព័រណ៍រូបភាព ឯកសារ និងឧបករណ៍សម្ភារៈ ដែលអង្គភាពប្រើប្រាស់ក្នុងការប្រឆាំងអំពើពុករលួយ ជូនសាធារណជន
  • រៀបចំ និងគ្រប់គ្រងសារមនី្ទរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ
  • សិក្សា និងកំណត់វិស័យជាអាទិភាព ដើម្បីលើកវិធានការបង្ការ ទប់ស្កាត់ឱកាសនៃការប្រព្រឹត្តបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន ផ្នែកឯកជន និងរដ្ឋបាលដែនដីគ្រប់ថ្នាក់
  • ធ្វើការព្រមានចំពោះមុខសញ្ញា ដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន
  • សិក្សា ស្រាវជ្រាវឯកសារជាភាសាជាតិ និងភាសាបរទេសពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
  • សម្របសម្រួលបកប្រែឯកសារពីភាសាបរទេសមកជាភាសាជាតិនិងពីភាសាជាតិទៅភាសាបរទេសតាមការចាំបាច់
  • ធ្វើរបាយការណ៍ជាប្រចាំ ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

១៩៩- នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យទទួលបន្ទុកមានដូចជា ៖

  • គ្រប់គ្រងឧបករណ៍ សម្ភារៈបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាបម្រើឲ្យការស៊ើបអង្កេត និងការប្រមូលព័ត៌មានសម្ងាត់របស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ផ្តល់សេវាគាំទ្រដល់ប្រតិបត្តិការស៊ើបអង្កេត
  • ផ្តល់សេវាគាំទ្របច្ចេកវិទ្យា ផ្នែកព័ត៌មានវិទ្យាដល់ដំណើរការរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
  • សិក្សាច្នៃប្រឌិត និងដំឡើងឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងឧបករណ៍ផ្សេងទៀត
  • សិក្សាស្រាវជ្រាវ និងផ្តល់យោបល់បច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • លើកគម្រោង និងរៀបចំបញ្ជីឧបករណ៍ទំនើបដែលអង្គភាពត្រូវការចាំបាច់
  • លើកសំណើថវិកាដើម្បីជួសជុល និងថែទាំឧបករណ៍ និងសម្ភារៈបច្ចេកទេសក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
  • សិក្សា និងលើកសំណើបង្កើនការធានាភាពសម្ងាត់ដល់គ្រប់ផ្នែកការងារទាំងក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
  • រៀបចំមណ្ឌលទិន្នន័យភ្ជាប់ពីស្ថាប័ននានាមកស្ថាប័នប្រឆាំងអំពើពុករលួយ
  • អភិវឌ្ឍកម្មវិធីកុំព្យូទ័បម្រើរាល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ រាប់ទាំងកម្មវិធីគ្រប់គ្រង វិភាគ និងការធានាសន្តិសុខ
  • ស្នើសុំកិច្ចសហការពីស្ថាប័នជាតិ និងអន្តរជាតិក្នុងការធ្វើកោសលវិច័យនានា
  • ធ្វើការវិភាគទៅលើវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស
  • ទទួលធ្វើការវិភាគលើវត្ថុតាងផ្សេងទៀតតាមការស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ច
  • រៀបចំឲ្យមានមន្ទីរពិសោធ និងផ្នែកកោសលវិច័យដោយកុំព្យូទ័រ
  • គ្រប់គ្រង និងដំណើរការឧបករណ៍ប៉ូលីក្រាហ្វសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ និងសម្រាប់ការពិចារណារបស់តុលាកាដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តពីសាមីខ្លួន
  • ធ្វើរបាយការណ៍ជាប្រចាំពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានភាពប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

២០០- នាយកដ្ឋានស៊ើបអង្កេត និងចារកម្មទទួលបន្ទុកមានដូចជា ៖

  • តាមដានស៊ើបអង្កេត ត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសពុករលួយដោយសម្ងាត់ និងដោយចំហ
  • ស្រាវជ្រាវ ប្រមូលព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងអំពើពុករលួយគ្រប់រូបភាព
  • កំណត់អត្តសញ្ញាណ និងចាប់ជនល្មើសព្រមទាំងប្រមូលភស្តុតាង
  • ការពារ និងថែរក្សាភស្តុតាងដើម្បីបញ្ជូនទៅតុលាការ
  • សម្ភាស ស្តាប់ចម្លើយជនសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ
  • សម្ភាសសាក្សី អ្នកប្តឹងពីបទល្មើសពុករលួយ
  • ធ្វើកំណត់ហេតុសម្ភាស ស្តាប់ចម្លើយ ដើម្បីបញ្ជូនទៅតុលាការ
  • សហការជាមួយនាយកដ្ឋានសន្តិសុខ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនសាក្សីម្ចាស់បណ្តឹង និងបុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
  • ទទួលខុសត្រូវក្នុងការឆ្លើយបំភ្លឺចំពោះមុខតុលាការគ្រប់ជាន់ថ្នាក់
  • ទទួលបន្ទុកអនុវត្តដីកាផ្ទេរសិទ្ធិពីតុលាការ
  • ពិនិត្យឯកសារនានាព្រមទាំងឯកសាររក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិក
  • ធ្វើកិច្ចសហការជាមួយនឹងនាយកដ្ឋានកិច្ចការគតិយុត្តពាក់ព័ន្ធនឹងបទល្មើសពុករលួយឆ្លងដែន
  • ពិនិត្យ និងផ្តល់យោបល់លើកិច្ចការស៊ើបអង្កេតជូនអង្គភាពប្រឆាំងអំពើពុករលួយ
  • កសាងកម្លាំងសម្ងាត់ជាបណ្តាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • រក្សាឯកសារស៊ើបអង្កេតជាសម្ងាត់របស់នាយកដ្ឋាន ក្នុងករណីចាំបាច់
  • ធ្វើរបាយការណ៍ជាប្រចាំអំពីសកម្មភាពការងាររបស់ នាយកដ្ឋានជូនប្រធានអង្គប្រឆាំងអំពើពុករលួយ
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

២០១- សមាជិកនៃក្រុមជនបង្គោលប្រឆាំងអំពើពុករលួយត្រូវមានលក្ខណសម្បត្តិដូចជា ៖

  • ជាមន្ត្រីនៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ហើយមានតួនាទីដែលអាចដឹកនាំ និងបំពេញការងារក្រុមជនបង្គោលបាន
  • មានភាពស្អាតស្អំ ឈ្លាសវៃ សមត្ថភាព ឆន្ទៈនិងពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារប្រឆាំងអំពើពុករលួយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login