អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចដូចតទៅ ៖
- រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូល ថវិការជាតិ
- រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជី ឯកសារ ចាំបាច់នានា និង លិខិតយុត្តិការដែលអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
- កំណត់មូលដ្ឋានជាប់ពន្ធលើអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុក ដោយផ្អែកលើការអង្កេត ឬការផ្ដុំព័ត៌មាន
- គណនា និង ប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ចំណូលផ្សេងៗ
- កសាងកម្មវិធី និង អនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
- ទទួលបន្ទុកចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
- អនុវត្តទោសទណ្ឌចំពោះអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុក ដែលល្មើសបទបញ្ញត្តិ ។