Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-05 14:39

ពន្ធ និងអាករ មានលក្ខណៈដូចគ្នានិងខុសគ្នា ដូចខាងក្រោម ៖

  • លក្ខណៈដូចគ្នា ៖ ពាក្យ ពន្ធ និងអាករ មានន័យទូទៅដូចគ្នា គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជូនរដ្ឋទៅតាមច្បាប់កំណត់ ។
  • លក្ខណៈខុសគ្នា ៖ ពាក្យ ពន្ធ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយផ្ទាល់ ។ និយាយឲ្យងាយយល់ ពន្ធ មានន័យថា ពន្ធផ្ទាល់ ឬបន្ទុកផ្ទាល់ ឬកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឲ្យបង់ផ្ទាល់ពីអ្នកជាប់ពន្ធ ។

ឧទាហរណ៍ ៖

ក- ពន្ធលើប្រាក់បៀវត្ស ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីអ្នកជាប់ពន្ធ

ខ- ពន្ធលើប្រាក់ចំណេញ ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីក្រុមហ៊ុន ឬអាជីវករ

គ- ពន្ធលើមធ្យោបាយ និងយានជំនិះជាពន្ធផ្ទាល់ ព្រោះត្រូវទារពីម្ចាស់យានជំនិះ ។

ពាក្យ អាករ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ ដោយប្រយោល ។ និយាយឲ្យងាយយល់ អាករ មានន័យថា ពន្ធប្រយោល ឬបន្ទុកប្រយោល ឬកាតព្វកិច្ចប្រយោល ដែលតម្រូវឲ្យបង់ដោយប្រយោលពីអ្នកជាប់ពន្ធ ។

ឧទាហរណ៍ ៖

ក- អាករលើតម្លៃបន្ថែម ជាពន្ធប្រយោល ព្រោះត្រូវកំណត់តម្លៃបន្ថែមទៅលើទំនិញ ឬសេវា ដែល​បានទិញពីអ្នកប្រើប្រាស់ចុងក្រោយ ។

ខ- អាករពិសេសលើទំនិញ និងសេវាមួយចំនួន ជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកប្រើប្រាស់ មិនមែនអ្នកផ្គត់ផ្គង់ទេ ។

គ- អាករលើការស្នាក់នៅ ជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ មិនមែនបង់ដោយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login