ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើការគណនាបំណុលពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចម្តេច ?
៧៧- តើការគណនាប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសម្រាប់ឆ្នាំជាប់ពន្ធត្រូវបានកំណត់យ៉ាងដូចម្តេច ?
៧៨- តើគណនាប្រាក់ពន្ធអប្បបរមា ប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសម្រាប់ឆ្នាំជាប់ពន្ធត្រូវបានកំណត់យ៉ាងដូចម្តេច ?
៧៩- តើការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្រ្តីការទូត និងមន្រ្តីបរទេសដទៃទៀតត្រូវបានកំណត់ដូចម្តេច ?
៨០- តើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែត្រូវបានកំណត់យ៉ាងដូចម្តេច ?
ចម្លើយ
៧៦- ការគណនាបំណុលពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចជា ៖
៧៧- ការគណនាប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសម្រាប់ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចតទៅ ៖
៧៨- គណនាប្រាក់ពន្ធអប្បបរមា ប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសម្រាប់ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចជា ៖
ក- អ្នកជាប់ពន្ធត្រូវទូទាត់ប្រាក់ពន្ធត្រូវបង់តាមមាត្រា៣៧នៃច្បាប់នេះ នៅពេលដាក់លិខិតប្រកាសសារពើពន្ធ
ខ- ប្រសិនបើចំនួនទឹកប្រាក់ដែលបានកាត់ទុកតាមមាត្រា២៥ និងមាត្រា២៨នៃច្បាប់នេះ មានចំនួនលើសពីបំណុលពន្ធអប្បបរមា អ្នកជាប់ពន្ធអាចស្នើសុំជាឥណទានពន្ធបាន
គ- ក្នុងករណីដូចក្នុងកថាខណ្ឌ២នៃមាត្រានេះ អ្នកជាប់ពន្ធមិនជាប់ពន្ធអប្បបរមាទេ ។
ក- ឥណទានពន្ធរបស់អ្នកជាប់ពន្ធតាមកថាខណ្ឌ២មាត្រា នៃច្បាប់នេះ ត្រូវបានកាត់បន្ថយដោយទឹកប្រាក់លំអៀងខាងលើ
ខ- ឥណទានពន្ធដែលបានកាត់បន្ថយចុះក្នុងការអនុវត្តតាមវាក្យខណ្ឌ ក នៃកថាខណ្ឌនេះ ត្រូវចាត់ជាការទូទាត់ប្រាក់ពន្ធអប្បបរមាសម្រាប់ឆ្នាំជាប់ពន្ធ ។
៧៩- ការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្រ្តីការទូត និងមន្រ្តីបរទេសដទៃទៀតត្រូវបានកំណត់ដូចជា ៖
ក- ប្រាក់បៀវត្សដែលមន្ត្រី និងនិយោជិតនៃបេសកកម្មទូត ឬកុងស៊ុលរបស់រដ្ឋាភិបាលបរទេសណាមួយ ដែលកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់ប្រទេសនោះ បានទទួលក្នុងក្របខណ្ឌនៃការបំពេញមុខងារជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ខ- ប្រាក់បៀវត្សដែលតំណាងមន្រ្តី និងនិយោជិតបរទេសរបស់អង្គការអន្តរជាតិ និងរបស់ទីភ្នាក់ងារខាងសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃទៀត បានទទួលក្នុងក្របខណ្ឌនៃការបំពេញមុខងារជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៨០- ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែត្រូវបានកំណត់ដូចជា ៖
ក- ប្រាក់បៀវត្សដែលបានទទួលពីប្រភពកម្ពុជា
ខ- ប្រាក់បៀវត្សដែលបានទទួលពីប្រភពបរទេស
គ- ប្រាក់បុរេប្រទាន ប្រាក់ឲ្យខ្ចី ឬប្រាក់រំដោះដែលនិយោជកបានបើកឲ្យនិយោជិត ។ ប្រាក់បុរេប្រទាន ប្រាក់ឲ្យខ្ចី ឬប្រាក់រំដោះត្រូវបូកបន្ថែមលើបៀវត្សជាប់ពន្ធនៃខែដែលប្រាក់ទាំងនោះបានបើក ហើយត្រូវកាត់បន្ថយពីប្រាក់បៀវត្សក្នុងខែ ដែលនិយោជិតបានបង់សងវិញ ។
ក- កូនស្ថិតក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន ៧៥.០០០រៀល (ប្រាំពីរម៉ឺនប្រាំពាន់រៀល) ក្នុងកូនម្នាក់ៗក្នុងមួយខែ ។
ខ- សហព័ន្ធដែលធ្វើតែជាមេផ្ទះ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន ៧៥.០០០ (ប្រាំពីរម៉ឺនប្រាំពាន់រៀល) សម្រាប់តែម្នាក់ក្នុងមួយខែ ។