Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧១- តើចំពោះអាជីវកម្មមិនទាក់ទិនពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចម្តេច ?

៧២- តើពន្ធលើប្រាក់បន្ថែមលើការបែងចែកភាគលាភត្រូវបានកំណត់ដូចម្តេច ?

៧៣- តើពន្ធកាត់ទុកទូទៅត្រូវបានកំណត់យ៉ាងដូចម្តេច ?

៧៤- តើអ្នកជាប់ពន្ធតាមរបបពិត និងរបបបំព្រួញមានកាតព្វកិច្ចអ្វីខ្លះ ?

៧៥- តើអ្នកជាប់ពន្ធតាមរបបម៉ៅការមានកាតព្វកិច្ចអ្វីខ្លះ ?

ចម្លើយ

៧១- ចំពោះអាជីវកម្មមិនទាក់ទិនពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចជា ៖

  • ពន្ធលើប្រាក់ចំណេញត្រូវកំណត់ស្មើនឹង២០ភាគរយ លើចំនួនប្រាក់ចំណូលជាប់ពន្ធនៃអាជីវកម្មមិនទាក់ទិនរបស់អង្គការនានា​ ។
  • សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណេញ ពាក្យ “ប្រាក់ចំណូលជាប់ពន្ធនៃអាជីវកម្មមិនទាក់ទិន” គឺជាផលដករវាងប្រាក់ចំណូលដុលសម្រេចបានពីអាជីវកម្មមិនទាក់ទិន ដែលអង្គការណាមួយបានធ្វើជាទៀងទាត់ និងការកាត់កងនានាទាក់ទិនផ្ទាល់ទៅនឹងការធ្វើអាជីវកម្មដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណេញបានអនុញ្ញត្ត ។
  • ពាក្យ “អាជីវកម្មមិនទាក់ទិន” សំដៅដល់អាជីវកម្មខាងពាណិជ្ជកម្ម ឬឧស្សាហកម្ម ឬអាជីវកម្មផ្សេងទៀតរបស់អង្គការ ដើម្បីស្វែងរកប្រាក់ចំណេញ ឬមូលនិធិ ហើយពុំមានទាក់ទិនជាសំខាន់ដល់គោលដៅ ឬមុខងារដែលជាមូលដ្ឋាននៃការលើកលែងពន្ធ ។

៧២- ពន្ធលើប្រាក់បន្ថែមលើការបែងចែកភាគលាភត្រូវបានកំណត់ដូចជា ៖

  • ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង២០ភាគរយនៃទឹកប្រាក់ត្រូវបែងចែកចំពោះ ៖

ក- ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើសហគ្រាសធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា០ភាគរយ ដូចមានចែងក្នុងមាត្រា៤នៃមាត្រា២០ថ្មីនៃច្បាប់នេះ និង

ខ- ការបែងចែកដទៃទៀត វៀរលែងតែការបែងចែកដែលបានកំណត់ក្នុងកថាខណ្ឌ២ និងកថាខណ្ឌ៣នៃមាត្រានេះ និងការបង់សងវិញនូវមូលធន ។

  • ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ១១ភាគ៩១នៃទឹកប្រាក់ត្រូវបែងចែកចំពោះការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើសហគ្រាសធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩ភាគរយ តាមកថាខណ្ឌ៣ នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។
  • ពន្ធលើប្រាក់ចំណេញបន្ថែមមិនត្រូវអនុវត្តទេ ចំពោះការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើសហគ្រាសធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា២០ភាគរយ តាមកថាខណ្ឌ១ នៃមាត្រា២០ថ្មី ឬអត្រា៣០ភាគរយ តាមកថាខណ្ឌ២នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។
  • ប្រសិនបើសហគ្រាសណាមួយបានទទួលភាគលាភបានបង់ពន្ធតាមកថាខណ្ឌ១ កថាខណ្ឌ២ និងកថាខណ្ឌ៣នៃមាត្រានេះ ពីសហគ្រាសមួយទៀត ត្រូវកត់ត្រាចំនួនទឹកប្រាក់ភាគលាភនោះទៅក្នុងគណនីភាគលាភរបស់ខ្លួន ។ ពេលសហគ្រាសនោះបែងចែកភាគលាភជាបន្តទៀតទៅអ្នកចូលហ៊ុនរបស់ខ្លួន ទឹកប្រាក់បែងចែកដែលត្រូវដកចេញពីគណនីភាគលាភ មិនត្រូវជាប់ពន្ធលើប្រាក់ចំណេញបន្ថែមដូចក្នុងកថាខណ្ឌ១ កថាខណ្ឌ២ និងកថាខណ្ឌ៣នៃមាត្រានេះទេ ។
  • សម្រាប់គោលដៅនៃមាត្រានេះ ការបែងចែកណាមួយនៃប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ត្រូវអនុវត្តតាមលំដាប់ដូចខាងក្រោម ៖

- ដំបូង យកចេញពីប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា២០ភាគរយ តាមកថាខណ្ឌ១ នៃមាត្រា២០ថ្មីនៃច្បាប់នេះ ឬអត្រា៣០ភាគរយ តាមកថាខណ្ឌ២ នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។

- បន្ទាប់មក យកចេញពីប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា៩ភាគរយ តាមកថាខណ្ឌ៣នៃមាត្រា២០នៃច្បាប់នេះ ។

- បន្ទាប់មកទៀត យកចេញពីប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា០ភាគរយ តាមកថាខណ្ឌ៤នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។

៧៣- ពន្ធកាត់ទុកទូទៅត្រូវបានកំណត់ដូចជា ៖

  • អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម​ ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឲ្យដល់អ្នកជាប់ពន្ធនិវាសនជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោម លើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ៖

ក- អត្រា ១៥ ភាគរយចំពោះ ៖

- ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល

- សូយសារចំពោះទ្រព្យអរូបី និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឲ្យទៅអ្នកជាប់ពន្ធនិវាសនជន

ខ- អត្រា ១០ភាគរយ ចំពោះប្រាក់ចំណូលពីការឲ្យជួលចលន ឬអចលនទ្រព្យ

គ- អត្រា ៦ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុក បង់ឲ្យទៅអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើមានកាលកំណត់

ឃ- អត្រា ៤ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុក បង់ឲ្យទៅអ្នកជបា់ពន្ធនិវាសនជន ដែលមានគណនីសន្សំគ្មានការកំណត់ ។

  • ការកាត់ទុកក្នុងមាត្រានេះ មិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ទៅឲ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូល លើកលែងពន្ធដូចមានចែងក្នុងមាត្រា៩ថ្មីនៃច្បាប់នេះ ។

៧៤- អ្នកជាប់ពន្ធតាមរបបពិត និងរបបបំព្រួញមានកាតព្វកិច្ចដូចជា ៖

  • អ្នកជាប់ពន្ធលើប្រាក់ចំណេញ ដែលត្រូវបង់ពន្ធតាមរបបពិត ឬរបបបំព្រួញ ត្រូវផ្ញើជូនជារៀងរាល់ឆ្នាំទៅរដ្ឋបាលសារពើពន្ធនូវលិខិតប្រកាសប្រាក់ចំណេញ ដែលខ្លួនសម្រេចបានក្នុងឆ្នាំសារពើពន្ធមុន ។ លិខិតប្រកាសនោះត្រូវចុះបញ្ជីជាដាច់ខាតក្នុងរយៈវេលា៣ខែ ក្រោយពីដំណាច់ឆ្នាំសារពើពន្ធ ។
  • អ្នកជាប់ពន្ធតាមរបបពិតត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់ជាមួយនូវ ៖

ក- តារាងតុល្យការ

ខ- គណនីលទ្ធផល

គ- តារាងពត៌មានបន្ថែម ។

  • អ្នកជាប់ពន្ធតាមរបបបំព្រួញ ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ដោភ្ជាប់ជាមួយនូវឯកសារនានាតាមគំរូ ដែលរដ្ឋបាលសារពើពន្ធបានផ្តល់ជូន ។
  • ចំពោះសហគ្រាសដែលមានការខាតបង់ ក៏ត្រូវដាក់លិខិតប្រកាសសារពើពន្ធតាមបែបបទ និងក្នុងរយៈវេលាដូចគ្នាដែរ ។

៧៥- អ្នកជាប់ពន្ធតាមរបបម៉ៅការមានកាតព្វកិច្ចដូចជា ៖

  • អ្នកជាប់ពន្ធតាមរបបម៉ៅការ ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធជារៀងរាល់ឆ្នាំ យ៉ាងយឺតបំផុតនៅថ្ងៃទី៣១ តុលា តាមគំរូដែលរដ្ឋបាលសារពើពន្ធបានផ្តល់ជូន ។
  • ចំនួនប្រាក់ចំណេញម៉ៅការត្រូវកំណត់ដោយរដ្ឋបាលសារពើពន្ធ បន្ទាប់ពីបានត្រួតពិនិត្យ និងពិភាក្សាជាមួយអ្នកជាប់ពន្ធ ឬអ្នកតំណាង ។ ប្រាក់ចំណេញម៉ៅការនេះ ត្រូវគិតតាមអត្រាចំណេញទៅតាមប្រភេទ និងតាមមុខរបរអាជីវកម្មដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
  • កម្រិតពន្ធលើប្រាក់ចំណេញម៉ៅការត្រូវកំណត់ជាស្ថេរវន្តសម្រាប់រយៈពេលមួយមានកំណត់៣ខែ ៦ខែ ឬ១ឆ្នាំ ។
  • អ្នកជាប់ពន្ធលើប្រាក់ចំណេញតាមរបបម៉ៅការត្រូវបង់ពន្ធនេះជារៀងរាល់ខែ តាមពេលវេលាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login