ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បច្ចុប្បន្នពិភពលោកទាំងមូលកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីនយោបាយពិភពលោក បច្ចេកវិទ្យាពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌ពិភពលោក ជាពិសេសការធ្វើសកលភាវូបនីយកម្ម ដែលជាហេតុធ្វើឱ្យលេចឡើងនូវបញ្ហាសីលធម៌ បញ្ហាបរិស្ថាន និងបញ្ហាសង្គមជាច្រើនរាប់មិនអស់។ ដូច្នេះយើងត្រូវការចាំបាច់នូវសកលភាវូបនីយកម្មនៃតម្លៃ សីលធម៌រួម និងគំរូសីលធម៌ ឬនិយាយឱ្យខ្លីថា ជាសីលធម៌ពិភពលោក ឬសីលធម៌សកលដើម្បីធ្វើឱ្យមានតុល្យភាពនៃចរន្តទាំងនេះ ក្នុងបំណងជួយសង្គ្រោះជីវិតមនុស្សបច្ចុប្បន្ន និងកូនចៅយើងជំនាន់ក្រោយៗ ឱ្យរស់នៅបានសមរម្យ និងយូរអង្វែង។ ប្រសិនបើគ្មានសីលធម៌សកលទេ នោះពិភពលោកមិនអាចមានសណ្តាប់ធ្នាប់ល្អបានឡើយ គឺសង្គមមនុស្សនឹងត្រូវទទួលការគំរាមកំហែង និងភាពវឹកវរ ភាពច្របូកច្របល់ ឬផ្តាច់ការ។