Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២៦- ចូរឲ្យនិយមន័យ ពន្ធនាំចេញ-នាំចូល ?

១២៧- តើករណីអ្វីខ្លះដែលធ្វើឲ្យមានការលើកលែងពន្ធ ?

១២៨- តើភណ្ឌាគារគយមានដែនកំណត់មានប៉ុន្មានប្រភេទ ?

១២៩- តើអ្វីទៅជាការត្រួតពិនិត្យរបស់គយ ?

១៣០- តើអ្វីដែរជាចំណុចសំខាន់ក្នុងការត្រួតពិនិត្យ ?

ចម្លើយ

១២៦- ពន្ធនាំចេញ-នាំចូល គឺជាប្រភេទពន្ធគិតទៅលើទំនិញទាំងឡាយ ដែលត្រូវបានអនុញ្ញាត្តិឲ្យនាំចេញ-នាំចូល ។ សកម្មភាពនាំ​ចេញ នាំចូលទំនិញ តាមកិច្ចសន្យាពាណិជ្ជកម្ម រវាងឈ្មួញក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសផ្សេងៗទៀត ហៅថា ការនាំចេញ នាំចូលមានលក្ខណៈពាណិជ្ជកម្ម ។ ចំណែកនាំចេញ នាំចូលក្រោមរូបភាពជំនួយ ឬទេសចរណ៍ ហៅថាការនាំចេញនាំចូលគ្មានលក្ខណៈពាណិជ្ជកម្ម ។

១២៧- ករណីដែលធ្វើឲ្យមានការលើកលែងពន្ធមានដូចជា ៖

  • ទំនិញសម្រាប់ប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវ របស់ស្ថាប័នសិក្សា ឬស្ថាប័នផ្សេងៗទៀត
  • ទំនិញដែលនាំចូលបណ្តោះអាសន្ន ហើយនាំចេញទៅវិញ ឬទំនិញនាំចេញជាបណ្តោះអាសន្នហើយនាំចូលមកវិញ ។
  • ទំនិញដែលជាជំនួយមនុស្សធម៌របស់បរទេស ឬអង្គការអន្តរជាតិ សម្រាប់ប្រទេសកម្ពុជា ។
  • ទំនិញនាំចូលដើម្បីកែច្នៃឲ្យបរទេសហើយនាំចេញទៅវិញ ។
  • ទំនិញនាំចេញដើម្បីសងបំណុលឲ្យបរទេសរបស់រដ្ឋាភិបាល ។
  • រាល់ករណីពិសេស អនុវត្តដោយឡែកចំពោះទំនិញនាំចេញ នាំចូល របស់សហគ្រាសវិនិយោគបរទេស ដែលស្ថិតនៅក្រោមការលើកលែងពន្ធរបស់ច្បាប់ស្តីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។
  • កសិផលកែច្នៃ និងមិនទាន់កែច្នៃមួយចំនួន ។

១២៨- ភណ្ឌាគារគយមានដែនមាន៣ប្រភេទគឺ ៖

  • ប្រភេទ ក ៖ ភណ្ឌាគារសាធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រដ្ឋាភិបាល ឬដោយបុគ្គលណាមួយ ។ ភណ្ឌាគារនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្របច្បាប់លើទំនិញ ឲ្យធ្វើសន្និធិទំនិញរាប់បញ្ចូលទាំងអ្នកនាំចូល បុគ្គលដែលទិញទំនិញក្នុងភណ្ឌាគារនេះ ឬបុគ្គលណាមួយផ្សេងទៀតដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ ។
  • ប្រភេទ ខ ៖ ភណ្ឌាគារឯកជន គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរ ត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអាគារលក់ទំនិញរួចពន្ធ ។
  • ប្រភេទ គ ៖ ភណ្ឌាគារពិសេស គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរ សម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សារទំនិញទាំងនោះ ។ ភណ្ឌាគារគយប្រភេទនេះអាចជាភណ្ឌាគារសាធារណៈ ឬឯកជន ។

១២៩- ការត្រួតពិនិត្យរបស់គយ គឺជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាបានលើកឡើងអំពីទំនិញឥវ៉ាន់របស់អ្នកដំណើរ កញ្ចប់ហិបនៃប្រៃសណីយ៍នាំចេញ នាំចូលត្រូវរាយការណ៍ឲ្យគយបានដឹង និងបង្ហាញឲ្យគយត្រួតពិនិត្យ ការត្រួតពិនិត្យគឺជាការផ្ទៀងផ្ទាត់របាំងលិខិតស្នាម និងសម្ភារៈដែលមានភាពជាក់ស្តែង ដើម្បីមានការត្រួតពិនិត្យឲ្យបាលល្អ នោះការធ្វើបែបបទគយ និងបានទទួលលទ្ធផលល្អប្រសើរ ។

១៣០- ចំណុចសំខាន់ក្នុងការត្រួតពិនិត្យ គឺដើម្បីធានារ៉ាប់រង និងក្តាប់ឲ្យបានច្បាស់លាស់នូវបណ្តាមុខទំនិញ សម្ភារៈ ឥវ៉ាន់ មធ្យោបាយដឹកជញ្ជូនចេញ និងចូលតាមច្រកព្រំប្រទល់ ការត្រួតពិនិត្យគឺត្រូវការចាំបាច់នូវ មន្ត្រីជាការដែលមានការយល់ដឹងលើផ្នែកជំនាញលើផ្នែកចាត់តាំងវិន័យនយោបាយបើការត្រួតពិនិត្យបានល្អ នោះការធ្វើបែបបទគយ និងបានលទ្ធផលល្អប្រសើរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login