Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣១- តើភារកិច្ចនិងការទទួលខុសត្រូវរបស់ជើងសាគយ ឬប្រតិវេទន៍ករមានអ្វីខ្លះ ?

១៣២- តើភណ្ឌាគារគយមានដែនកំណត់គឺជាអ្វី ?

១៣៣- ដើម្បីក្លាយជាជើងសារគយ តើត្រូវលក្ខណៈសម្បត្តិអ្វីខ្លះ ?

១៣៤- តើការរត់ពន្ធគឺជាអ្វី ?

១៣៥- តើជើងសាគយគឺជាអ្វី ?

ចម្លើយ

១៣១- ភារកិច្ចនិងការទទួលខុសត្រូវរបស់ជើងសាគយ ឬប្រតិវេទករមានដូចជា ៖

  • បញ្ជូលទិន្នន័យប្រតិវេទន៍គយរួមទាំងបណ្ណកំណត់តម្លៃរហូតដល់ចុះបញ្ជីកា
  • នៅពេលការបញ្ជូលទិន្នន័យបានបញ្ចាប់ ឆែកពិនិត្យជាមូលដ្ឋានក្នុងកុំព្យូទ័រ (ផ្ទៀងផ្ទាត់) និងចុះបញ្ជីកាប្រតិវេទន៍ (ផ្តល់សុពលភាព) ប្រសិនបើមិនមានកំហុស ឬក្រោយពេលកំហុសទាំងអស់ត្រូវបានកែសម្រួលរួច ។ នៅពេលចុះបញ្ជីកា ប្រព័ន្ធកុំព្យូទ័រនឹងផ្តល់ដោយស្វ័យប្រវត្តិនូវលេខចុះបញ្ជីកា និងកាលបរិច្ឆេទ
  • បោះពុម្ពប្រតិវេទន៍គយចុះបញ្ជីការួចពីប្រព័ន្ធកំព្យូទ័រ រួមទាំងប័ណ្ណកំណត់តម្លៃ (តែករណ៍ចាំបាច់ប៉ុណ្ណោះ) ទម្រង់ជាក្រដាស ទំហំ A4 ចំនួនពីរ (២) ច្បាប់ (ប្រតិវេទន៍គយបោះពុម្ពបានតែក្រោយពេលចុះបញ្ជីការួច)
  • យកប្រតិវេទន៍គយដែលចុះបញ្ជីកាបានបោះពុម្ពភ្ជាប់ជាមួយនូវឯកសារយោងចាំបាច់នានា ទៅដាក់ជូនមន្ត្រីគយផ្នែកទទួលការដាក់ឯកសារ (ដាក់ក្នុងថាសដែលបានកំណត់ទុកសម្រាប់ដាក់ឯកសារ) និង ចុះហត្ថលេខាលើប្រតិវេទន៍គយនោះ នៅចំពោះមុខមន្ត្រីគយផ្នែកទទួលការដាក់ឯកសារ
  • ប្រសិនបើមន្ត្រីគយទួលការដាក់ឯកសារមិនទទួលយកប្រតិវេទន៍គយ ត្រូវទំនាក់ទំនងទៅផ្នែកសាកសួរព័ត៌មាន
  • ប្រសិនបើមានផ្នែកគ្រប់គ្រងនិវេទន៍ប័ណ្ណ យកច្បាប់ចម្លងប្រតិវេទន៍គយសម្រាប់ជើងសាគយ ឬប្រតិវេទករ ទៅដាក់ជូនមន្ត្រីគយផ្នែកនិវេទន៍ប័ណ្ណ ដើម្បីធ្វើការកាត់ស្តុកប្រតិវេទន៍ចេញ ពីនិវេទន៍ប័ណ្ណ
  • ប្រសិនបើមានផ្នែកគ្រប់គ្រងស្តែន និងបើមានការចាំបាច់ត្រូវស្តែនយកច្បាប់ចម្លងប្រតិវេទន៍គយសម្រាប់ជើងសារឬប្រតិវេទករទៅកាន់កន្លែងស្តែន ដើម្បីស្ដែនកុងតឺន័រ
  • ប្រសិនបើប្រតិវេទន៍គយតម្រូវឲ្យមានការត្រួតពិនិត្យជារូបវ័ន្តទំនិញ ត្រូវទំនាក់ទំនងទៅប្រធានត្រួតពិនិត្យ ដើម្បីចាត់ចែងធ្វើការត្រួតពិនិត្យទំនិញជារូបវ័ន្ត
  • ប្រសិនបើប្រតិវេទន៍គយត្រូវបានសាកសួរដោយមន្ត្រីគយទៅកាន់ផ្នែកសាកសួរព័ត៌មានសម្រាប់ការសាកសួរព័ត៌មានចាំបាច់
  • ប្រសិនបើការបង់ប្រាក់ធ្វើឡើងតាមរយៈធនាគារទទួលយកសក្ខីប័ត្របង់ប្រាក់ពីធនាគារមកប្រគល់ឲ្យផ្នែកគណនេយ្យគយ ដើម្បីបញ្ជាក់ការបង់ប្រាក់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • ប្រសិនបើការបង់ប្រាក់ដោយផ្ទាល់ដល់គយយកសាច់ប្រាក់ ឬមូលប្បទានប័ត្រមកប្រគល់ឲ្យផ្នែកគណនេយ្យគយ ដើម្បីបញ្ជាក់ការបង់ប្រាក់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • ក្រោយពីការបង់ប្រាក់ពន្ធនិងអាករឬ ក៏ចំពោះទំនិញដែលបានប្រកាសដោយប្រើប្រាស់គណនីបង់ប្រាក់ជាមុនទទួលយកបង្កាន់ដៃពីបេឡាករគយ និងបន្ទាប់មកទទួលយកបង្កាន់ដៃពន្ធយានយន្ត (ប្រសិនបើមាន) និងប័ណ្ណបញ្ចេញទំនិញពីប្រធានគណនេយ្យយកប័ណ្ណដឹកជញ្ជូនពីមន្ត្រីគយ ដែលប្រចាំការឃ្លាំង ឬទីលាន និងបន្តបញ្ចេញទំនិញពីឃ្លាំង ឬទីលាននិងនៅច្រកទ្វាចេញ
  • ប្រសិនបើមានការសម្រេចនិងអនុញ្ញាតឲ្យធ្វើការបង្វិលសងវិញទាំងស្រុង ឬភាគខ្លះនូវពន្ធនិងអាករដែលបានបង់រួចស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន យកឯកសារចាំបាច់នានា រួមមាន សេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច ប្រតិវេទន៍គយ បង្កាន់ដៃពន្ធ អញ្ញត្តិប័ណ្ណ ។ល។ មកប្រគល់ឲ្យផ្នែកគណនេយ្យនិងបេឡាគយ ដើម្បីបញ្ជាក់ការបង្វិលសងវិញនូវពន្ធនិងអាករ ដែលបានបង់ទៅក្នុងប្រព័ន្ធកំព្យូទ័រ ។

១៣២- ភណ្ឌាគារគយមានដែនកំណត់ គឺជាអាគារទីកន្លែង ឬ ទីលាន ដែលទទួលបានការអនុញ្ញាតឲ្យធ្វើសន្និធិទំនិញ ក្រោមការត្រួតពិនិត្យរបស់គយសម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ។ ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយមានដែនកំណត់ ។ ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ ត្រូវបានព្យួរពន្ធ និងអាករដែលត្រូវជាប់ ។ ការហាមឃាត់ឬការដាក់កម្រិតកំណត់នានាលើទំនិញទាំងនេះ អាចត្រូវបានលើកលែងរហូតដល់ពេល ដែលទំនិញត្រូវបានបញ្ចេញពីគយសម្រាប់ការប្រើប្រាស់ក្នុងប្រទេស ឬដើម្បីនាំចេញ ។

១៣៣- ដើម្បីក្លាយជាជើងសារគយត្រូវលក្ខណៈសម្បត្តិដូចជា ៖

  • មានសញ្ជាតិកម្ពុជា ឬនិវេសនជនដែលមានលំនៅដ្ឋាននៅកម្ពុជា
  • មានអាយុយ៉ាងតិច ១៨ឆ្នាំ
  • មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬខ្ពស់ជាង
  • មានលិខិតថ្កោលទោសដែលចេញដោយស្ថាប័នមានសមត្ថកិច្ច
  • មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើធុរកិច្ច
  • បានប្រលងជាប់ ជាជើងសារគយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមការរៀបចំ និងការចាត់ចែងដោយទីចាត់ការគយ និងរដ្ឋាករ
  • មានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំ ។

១៣៤- ការរត់ពន្ធ គឺជាការនាំចេញនាំចូលនៅក្រៅការិយាល័យគយព្រមទាំងការបំពានលើបញ្ញាត្តិច្បាប់ ឬបទបញ្ជាដែលទាក់ទងដល់ការនាំចេញ ឬនាំចូលការកាន់កាប់ និងការដឹកជញ្ជូនទំនិញនៅក្នុងផ្ទៃនៃដែនគយ ។

១៣៥- ជើងសាគយ គឺជាបុគ្គលដែលបានទទួលការអនុញ្ញាតតាមផ្លូវច្បាប់ ដើម្បីធ្វើអាជីវកម្មបំពេញបែបបទបញ្ចេញទំនិញពីគយដោយផ្ទាល់ជាមួយរដ្ឋបាលគយក្នុងនាមបុគ្គលផ្សងទៀត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login