Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៤១- តើនិមុត្តិធានាមានទម្រង់ប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៤២- តើអ្វីទៅជាតំបន់សេដ្ឋកិច្ចពិសេស ?

១៤៣- ចូរបកស្រាយពីការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមករវាងតំបន់សេដ្ឋកិច្ចពិសេស និងមាត់ច្រកព្រំដែនផ្លូវការនានា ?

១៤៤- តើការដាក់ទំនិញចូលទីកន្លែងសន្និធិគយបណ្តោះអាសន្នត្រូវអនុលោមតាមនីតិវិធីដូចម្តេចខ្លះ ?

១៤៥- តើលក្ខខណ្ឌអ្វីខ្លះដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានសិទ្ធិលុបអាជ្ញាបណ្ណ ?

ចម្លើយ

១៤១- និមុត្តិធានាមានទម្រង់២ប្រភេទគឺ ៖

  • ជាទម្រង់សាច់ប្រាក់ ឬមូលប្បទានប័ត្រដែលមានការបញ្ជាក់ពីធានាការ
  • ប័ណ្ណធានា ឬនិមុត្តិនានាដែលចេញដោយធានាគារ ក្រុមហ៊ុនធានារ៉ាប់រង ឬស្ថាប័នរដ្ឋ និងលិខិតតុបករណ៍តាមទម្រង់ផ្សេងៗទៀតនៃនិមុត្តិធានា ដែលមានការយល់ព្រមពីនាយកទីចាត់ការគយនិងរដ្ឋាករ ។

១៤២- តំបន់សេដ្ឋកិច្ចពិសេស សំដៅទៅលើមជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលប្រមូលផ្តុំនូវវិស័យឧស្សហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬតំបន់ផលិតកែច្នៃនាំចេញ ។​ តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមណ្ឌលផលិតកម្ម​ និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍ ។ បែបបទនៃការបង្កើតតំបន់សេដ្ឋកិច្ច ត្រូវអនុលោមតាមបញ្ញត្តិច្បាប់ច្បាប់ផ្សេងៗដូចជា ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីគយ ច្បាប់ស្តីពីសារពើពន្ធ និងអនុក្រឹត្យស្តីពីការ និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ។

១៤៣- ការបកស្រាយពីការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមករវាងតំបន់សេដ្ឋកិច្ចពិសេស និងមាត់ច្រកព្រំដែនផ្លូវការ ៖

ក- ការនាំចូល

  • អ្នកវិនិយោគក្នុងតំបន់ត្រូវស្នើជាលាយលក្ខអក្សរទៅការិយាល័យ ឬទីស្នាក់ការគយ និងរដ្ឋាករមាត់ច្រកព្រំដែន ដែលទំនិញរបស់ខ្លួនត្រូវបាននាំចូល ដើម្បីការអនុញ្ញតដឹកជញ្ជូនទំនិញឆ្លងកាត់ពីមាត់ច្រកនាំចូលនានាមកតំបន់សេដ្ឋកិច្ចពិសេស ដែលខ្លួនប្រកបអាជីវកម្មក្រោមរបបគយឆ្លងកាត់ ។ សំណើសុំដែលមានការបញ្ជាក់ទទួលស្គាល់ពីមន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ចប្រចាំតំបន់សេដ្ឋកិច្ចពិសេសត្រូវតម្កល់ជូនមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចប្រចាំការិយាល័យ ឬទីស្នាក់ការគយ និងរដ្ឋាករមាត់ច្រកព្រំដែនដោយអមភ្ជាប់ជាមួយប្រតិវេទន៍គយឆ្លងកាត់ និងឯកសារពាក់ព័ន្ធនានា ។
  • មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចប្រចាំការិយាល័យ ឬទីស្នាក់ការគយ និងរដ្ឋាករមាត់ច្រកព្រំដែនត្រូវផ្តល់អទិភាពក្នុងត្រួតពិនិត្យ ផ្ទៀងផ្ទាត់បែបទគយឆ្លងកាត់សំណើសុំនេះ និងអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញទាំងនេះឆ្លងកាត់មកកាន់តំបន់សេដ្ឋកិច្ចពិសេសជាបន្ទាន់ដោយគិបសៀលគយ និងអមដោយឯកសារពាក់ព័ន្ធមកជាមួយ ករណីដែលទំនិញពុំមានសៀលមន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកព្រំដែនមានយន្តការអមទំនិញ ឬឃ្លាំមើលទំនិញទាំងនោះ ។

ខ- ការនាំចេញ

  • ចំពោះការនាំចេញទំនិញដោយត្រង់ទៅបរទេសត្រូវបំពេញ ត្រូវបំពេញបែបគយនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាធរមានតាមនីតិវិធីគយ ករណីដែលពុំមានភាពប្រក្រតី មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចត្រូវអនុញ្ញាតឲ្យទំនិញនាំចេញជាបន្ទាន់ដោយគ្រាន់តែគិបសៀលគយ និងអមដោយឯកសារពាក់ព័ន្ធមកជាមួយ ។

១៤៤- ការដាក់ទំនិញចូលទីកន្លែងសន្និធិគយបណ្តោះអាសន្នត្រូវអនុលោមតាមនីតិវិធីដូចជា ៖

  • ទំនិញទាំងឡាយត្រូវបង្ហាញដល់មន្រ្តីគយ មុននឹងដាក់ទំនិញចូល
  • ត្រូវតម្កល់ប្រតិវេទន៍បំពេញដែលមានចុះហត្ថលេខាដោយប្រតិបត្តិការទីកន្លែងសន្និធិគយបណ្តោះអាសន្ន មុននឹងដាក់ទំនិញចូល
  • ប្រតិវេទន៍គយដែលនឹងត្រូវកំណត់ដោយមាន ៖
  • លេខ និងកាលបរិច្ឆេទចុះបញ្ជីកា
  • បរិមាណ ប្រភេទ សញ្ញា និងលេខភណ្ឌិកា
  • បរិយាយមុនទំនិញ
  • ទម្ងន់ទាំងសម្បក
  • នាមរបស់អ្នកនាំចេញ ឬអ្នកនាំចូល
  • ប្រទេសផ្គត់ផ្គង់ ឬនាំចេញ និងប្រភេទនាំចូល
  • របៀប និងមធ្យោបាយដឹកជញ្ជូន
  • ឯកសារយោងដែលចង្អុលបង្ហាញអំពី ប្រភេទ លេខ កាលបរិច្ឆេទនៃឯកសារដឹកជញ្ជូននាពេលនាំចូល ឬឯកសារផ្សេងទៀតនាពេលនាំចូល ។ ច្បាប់ចម្លងនៃឯកសារទាំងនេះត្រូវភ្ជាប់មកជាមួយប្រតិវេទន៍បំព្រួញនៅពេលបង្ហាញជូនមន្រ្តីគយ ។

១៤៥- លក្ខខណ្ឌដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានសិទ្ធិលុបអាជ្ញាបណ្ណមានដូចជា ៖

  • លែងជាម្ចាស់ឬជាអ្នកជួលទីកន្លែងសន្និធិគយបណ្តោះអាសន្ននោះ
  • ស្នើសុំលុបអាជ្ញាបណ្ណជាលាយលក្ខអក្សរទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ត្រូវបានក្ស័យធន
  • ជាកម្មវត្ថុនៃភាពដែលមិនអាចសងបំណុងរបស់ខ្លួនបាន
  • ខកខាន មិនបានអនុវត្តតាមច្បាប់ និងបទប្បបញ្ញត្តិនានា ដែលពាក់ព័ន្ធ និងការនាំចេញនាំចូលទំនិញ
  • បាបប្រព្រឹតអំពើមិនត្រឹមត្រូវ ក្នុងការបំពេញធុរកិច្ចរបស់ខ្លួន ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ជើងសារគយ អ្នកនាំចេញ នាំចូល និងអ្នកដឹកជញ្ជូន
  • គ្មានសមត្ថភាពដើម្បីធ្វើប្រតិបត្តិការទីកន្លែងសន្និធិគយបណ្តោះអាសន្ន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login