ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៣៦- តើប្រតិវេទន៍គយគឺជាអ្វី ?
១៣៧- តើការឆែកឆេររបស់គយគឺជាអ្វី ?
១៣៨- តើតំបន់រួចពន្ធគឺជាអ្វី ?
១៣៩- តើនិមុត្តិធានាគឺជាអ្វី ?
១៤០- តើកាលៈទេសៈអ្វីខ្លះដែលតម្រូវឲ្យមានការតម្កល់និមុត្តិធានា ?
ចម្លើយ
១៣៦- ប្រតិវេទន៍គយ គឺជាសេចក្តីប្រកាសដែលធ្វើឡើងសម្រាប់គោលបំណងនៃការនាំចេញ ឬនាំចូលតាមទម្រង់ច្បាប់ស្តីពីគយ ។
១៣៧- ការឆែកឆេររបស់គយ គឺជាការធ្វើអធិការកិច្ចជារូបវ័ន្តលើទំនិញ ឬឯកសារដោយរដ្ឋបាលគយ ដើម្បីបញ្ជាក់យថាប្រភេទ ដើមកំណើត លក្ខខណ្ឌ បរិមាណ និងតម្លៃទំនិញ សមស្របតាមការប្រកាសនៃក្នុងប្រតិវេទន៍គយ ។
១៣៨- តំបន់រួចពន្ធ គឺជាតំបន់ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលទំនិញនាំចូលពុំមែនជាកម្មវត្ថុនៃការជាប់ពន្ធ និងអាករក្រោមលក្ខខណ្ឌកំណត់ច្បាស់លាស់ ។
១៣៩- និមុត្តិធានា គឺជាការធានាផ្នែកហិរញ្ញវត្ថុ ឬលិខិតតុបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់ធានាក្នុងការទូទាត់បង់ពន្ធ អាការ និងកម្រផ្សេងទៀតជាយថាហេតុ ។
១៤០- កាលៈទេសៈដែលតម្រូវឲ្យមានការតម្កល់និមុត្តិធានានាបដូចជា ៖