Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើនាយកដ្ឋានរបបគយមានតួនាទីអ្វីខ្លះ ?

១២- តើច្រកគយមានប៉ុន្មានច្រក ? អ្វីខ្លះ ?

១៣- តើឯកសារចាំបាច់ក្នុងការបំពេញប្រតិវេទន៍គយមានអ្វីខ្លះ ?

១៤- ចូររៀបរាប់ពីនីតិវិធីនៃការនាំចេញទំនិញដោយបំពេញបែបបទនៅមាត់ច្រកផ្លូវសមុទ្រ/ផ្លូវទន្លេ ?

១៥- តើលិខិតសុំតវ៉ាប្រឆាំងកំណត់ហេតុគយត្រូវមានព័ត៌មានអ្វីខ្លះ ?

ចម្លើយ

១១- នាយកដ្ឋានរបបគយមានតួនាទីដូចជា ៖

  • ចូលរួមរៀបចំគោលនយោបាយគ្រប់គ្រងសកម្មភាពវិនិយោគ និងសកម្មភាពនាំចេញ-នាំចូលទំនិញរបស់អង្គការ ស្ថានទូត ស្ថាប័នរដ្ឋ និងបុគ្គលផ្សេងៗទៀតតាមរបបគយអនុគ្រោះ
  • ត្រួតពិនិត្យនិងគ្រប់គ្រងការចេញលិខិតអនុញ្ញាតនាំចេញ-នាំចូលទំនិញតាមរបបគយអនុគ្រោះនានា តាមការកំណត់របស់អគ្គនាយកដ្ឋាននិងរដ្ឋាករ ព្រមទាំងមានភារកិច្ចតាមដានត្រួតពិនិត្យ ការប្រើប្រាស់សម្ភារបរិក្ខារ និងទំនិញគ្រប់ប្រភេទដែលទទួលបានការអនុគ្រោះនានាតាមទិសដៅដែលបានកំណត់
  • ចាត់ចែងត្រួតពិនិត្យជាក្រោយលើប្រតិវេទន៍ និងឯកសារភ្ជាប់ ហើយសរុបលទ្ធផលនិងលើកឡើងនូវវិធានការសមស្របក្នុងករណីចាំបាច់
  • បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

១២- ច្រកគយមាន៤ច្រកគឺ ៖

  • ច្រកក្រហម
  • ច្រកលឿង
  • ច្រកបែតង
  • ច្រកខៀវ ។

១៣- ឯកសារចាំបាច់ក្នុងការបំពេញប្រតិវេទន៍គយមានដូចជា ៖

ក- ឯកសារត្រូវភ្ជាប់ជាមួយប្រតិវេទន៍គយរួមមាន ៖

  • វិក្កយបត្រ និងបញ្ជីវេចខ្ចប់
  • ឯកសារដឹកជញ្ជូន

ខ- ក្នុងករណីតម្រូវចាំបាច់

  • និវេទន៍ប័ណ្ណ
  • អាជ្ញាប័ណ្ណ
  • លិខិតអនុញ្ញាត
  • វិញ្ញាបនបត្រដើមកំណើតទំនិញ
  • វិញ្ញាបនបត្រធានារ៉ាប់រង​និង
  • ឯកសារពាក់ព័ន្ធផ្សេងទៀត ។

១៤- នីតិវិធីនៃការនាំចេញទំនិញដោយបំពេញបែបបទនៅមាត់ច្រកផ្លូវសមុទ្រ/ផ្លូវទន្លេមានដូចជា ៖

  • អ្នកនាំចេញ ឬតំណាងត្រូវធ្វើលិខិតស្នើសុំនាំចេញទំនិញទៅប្រធានអង្គភាពគយនិងរដ្ឋាករ មាត់ច្រកដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ
  • ប្រធានអង្គភាពគយនិងរដ្ឋាករមាត់ច្រក ពិនិត្យលើពាក្យស្នើសុំនិងឯកសារភ្ជាប់ព្រមទាំងចុះហត្ថលេខាអនុញ្ញាតឲ្យនាំចេញតាមសំណើ ប្រសិនបើពុំមានភាពមិនប្រក្រតី
  • ក្រោយពេលទទួលបានការអនុញ្ញាតឲ្យនាំចេញ អ្នកនាំចេញ ឬតំណាងត្រូវបំពេញនីតិវិធីនៃការបំពេញប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។

១៥- លិខិតប្រឆាំងតវ៉ាកំណត់ហេតុគយត្រូវមានព័ត៌មានដូចជា ៖

  • នាម អាសយដ្ឋាន និងហត្ថលេខារបស់បុគ្គលដែលតម្កល់ការតវ៉ា
  • សេចក្តីលំអិតនៃកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុឃាត់ទុកបណ្តោះអាសន្នរាប់បញ្ជូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនេះ
  • សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login