សំណួរ
៦- តើបេសកកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករមានបេសកកម្មដូចម្តេច ?
៧- តើអង្គភាពថ្នាក់កណ្តាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានអ្វីខ្លះ ?
៨- តើអង្គភាពថ្នាក់មូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានសាខាអ្វីខ្លះ ?
៩- តើលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
១០- តើនាយកដ្ឋានបង្ការនិងបទល្មើសនៃអគ្គនាយកដ្ឋានគយមានភារកិច្ចអ្វីខ្លះ ?
ចម្លើយ
៦- បេសកកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ គឺដើម្បីជួយពន្លឿននិងសម្រួលដល់ការធ្វើធុរកិច្ចស្របច្បាប់ និងដំណើរឆ្លងកាត់របស់អ្នកទេសចរណ៍ ការប្រមូលនិងបង្កើនចំណូលថវិការជាតិ ការធានាឲ្យមានការប្រកួតប្រជែងសេដ្ឋកិច្ចប្រកបដោយសមធម៌ ការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពសង្គមនិងសន្តិសុខជាតិ និងការធ្វើឲ្យមាននិរន្តភាពនៃការអភិវឌ្ឍ និងសម្រេចបានតាមគោលដៅកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ ក្នុងន័យនេះ គោលដៅយុទ្ធសាស្រ្តនិងផែនការសកម្មភាពត្រូវបង្កើតឡើងដើម្បីធ្វើឲ្យបេសកកម្មនេះទទួលបានជោគជ័យ ។
៧- អង្គភាពថ្នាក់កណ្តាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានដូចជា ៖
- លេខាធិការដ្ឋាន
- នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង
- នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ
- នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស
- នាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ
- នាយកដ្ឋានរបបគយ
- នាយកដ្ឋានរដ្ឋាករ
- នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ ។
៨- អង្គភាពថ្នាក់មូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានសាខាដូចជា ៖
- សាខាគយនិងរដ្ឋាករនាំចេញ
- សាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ
- សាខាគយនិងរដ្ឋាករប្រៃសណីយ៍
- សាខាគយនិងរដ្ឋាករផែស្ងួត
- សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
- សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
- សាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។
៩- លេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានតួនាទីនិងភារកិច្ចដូចជា ៖
- ស្រាវជ្រាវ ពិនិត្យ សិក្សា ធ្វើរបាយការណ៍ និងជូនយោបល់ជាប្រចាំលើរាល់ការងារចាំបាច់នានាជូនអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
- រៀបចំ តាក់តែង ចងក្រង ថែរក្សានូវបណ្តាឯកសារនានាតាមការចាំបាច់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
១០- នាយកដ្ឋានបង្ការនិងបទល្មើសនៃអគ្គនាយកដ្ឋានគយមានភារកិច្ចដូចជា ៖
- សហការកសាងគោលនយោបាយបម្រើឲ្យការស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ និងគេចពន្ធគ្រប់ប្រភេទ និងបទល្មើសផ្សេងទៀតទូទាំងដែនគយ
- ចាត់តាំងបណ្តាញស្រាវជ្រាវសម្ងាត់ និងកម្លាំងពិសេសសម្រាប់ទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់គយ និងអំពើល្មើសផ្សេងទៀត
- រក្សាទុកទំនិញ ដែលឃាត់ទុកបណ្តោះអាសន្នរង់ចាំការសម្រេចវិនិច្ឆ័យជាស្ថាពរពីអង្គការមានសមត្ថកិច្ចនានា និងចាត់ចែងទំនិញទាំងនោះតាមមុខសញ្ញាដែលបានកំណត់
- ចាត់តាំងក្រុមប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ ធ្វើសកម្មភាពតាមគោលដៅសំខាន់ៗចាំបាច់នៅទូទាំងប្រទេស តាមបទបញ្ជាផ្ទាល់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
- ជាមជ្ឈមណ្ឌលសហប្រតិបត្តិការ និងគ្រប់គ្រងប្រមូលចងក្រងរាល់ព័ត៌មានពាក់ព័ន្ធនិងទំនិញបុគ្គល មធ្យោបាយដឹកជញ្ជូន និងល្បិចល្មើសគ្រប់ប្រភេទពីបណ្តាប្រភពក្នុងប្រទេសនិងអន្តរជាតិ ព្រមទាំងធ្វើការវិភាគ និងវាយតម្លៃហានិភ័យលើព័ត៌មានទាំងនេះ សម្រាប់បម្រើឲ្យការងារបង្ក្រាបអំពើរត់ពន្ធ និងបទល្មើសផ្សេងទៀតរបស់ស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីបរទេសផងដែរ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
តភាគ